អង្គការសុខភាពពិភពលោក! ពន្យល់ពីហានិភ័យ និងសម្តែងការព្រួយបារម្ភពីការរីករាលដាលយ៉ាងឆាប់រហ័ស នៃអូមីក្រុង

  • 2022-01-19 08:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tedros Adhanom Ghebreyesus ដែលជាប្រមុខដឹកនាំរបស់អង្គការសុខភាពពិភពលោក( WHO)បានសម្តែងការព្រួយបារម្ភចំពោះការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សពាសពេញសាកលលោកនៃ វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុងជាពិសេសបណ្តាប្រទេសដែលមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ឲ្យប្រជាជនរបស់ខ្លួន ដើម្បីបង្កើនភាពសាំ ការពារហានិភ័យប៉ះពាល់សុខភាពនិងអាយុជីវិត ។ នេះបើយោងទៅតាមការចេញផ្សាយដោយផ្ទាល់ពីគេហទំព័ររបស់ WHOកាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២២។

លោក Tedros បានបន្ថែមទៀតថា អូមីក្រុងបាននឹងកំពុងវាយលុកជាច្រើនប្រទេស ដោយមានប្រជាជនជាង១៨លាននាក់បានឆ្លងអូមីក្រុងកាលពីសប្តាហ៍កន្លងទៅ «ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ចំពោះបណ្តាប្រទេសដែលគ្មានវ៉ាក់សាំងគ្រប់គ្រាន់ ពួកគេអាចនឹងប៉ះពាល់សុខភាពធ្ងន់់ធ្ងរឬដល់អាយុបានប្រសិនបើ គេពុំបានចាក់វ៉ាក់សាំងដើម្បីការពារ ។ នេះគឺជាការលើកឡើងរបស់លោក Tedros។

សូមជម្រាបថា អង្គការសុខភាពពិភពលោកក៏ធ្លាប់បានបញ្ជាក់ផងដែរថាអូមីក្រុងមិនសូវមានហានិភ័យខ្ពស់ បង្ករគ្រោះថ្នាក់ខ្លាំងជាងវីរុសដេលតា (Delta)នោះឡើយ ប៉ុន្តែរឿងដែលគួរព្រួយបារម្ភ នោះគឺ បុគ្គលដែលមិនទាន់បានចាក់វ៉ាក់បង្ការ អាចបង្ករឲ្យមានគ្រោះថ្នាក់ សុខភាព ឬអាយុជីវិតបាន ហើយខណ:ដែលអូមីក្រុងកំពុងតែវាយលុកខ្លាំង មានប្រទេសច្រើនជាង៩០% នៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការឲ្យប្រជាជនរបស់ខ្លួនដល់៤០%ផង។ ជាពិសេសបណ្តាប្រទេសនៅអាហ្វ្រិក ប្រជាជននៅមិនទាន់ទទួលបានវ៉ាក់សាំងសូម្បី១ដូសក៏មាន។

ប្រភព៖ United Nations   អត្ថបទដោយ៖ សាន​ សុធារដ្ឋ