ចិត្តបុណ្យមែន! បុរសម្នាក់ ចំណាយលុយផ្ទាល់ខ្លួន១ខែៗ ១,៤០០ដុល្លារ ចិញ្ចឹមសត្វសុនខអនាថាតាមផ្លូវ
- 2022-01-19 11:22:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តបុណ្យមែន! បុរសម្នាក់ ចំណាយលុយផ្ទាល់ខ្លួន១ខែៗ ១,៤០០ដុល្លារ ចិញ្ចឹមសត្វសុនខអនាថាតាមផ្លូវ
ចន្លោះមិនឃើញ
លោក Nader Abd al-Raheem al-Morshed ដែលជាកំពូលអ្នកស្រលាញ់សត្វ បានចំណាយលុយផ្ទាល់ខ្លួនក្នុងមួយខែៗជាង ១,៤១០ដុល្លារ ដើម្បីចិញ្ចឹម ក៏ដូចជាមើលថែចាក់វ៉ាក់សាំង សត្វសុនខ ឬក៏សត្វផ្សេងៗជាច្រើន ដែលរស់នៅអនាថាតាមដងផ្លូវ គ្មានម្ចាស់មើលថែ នៅឯប្រទេសហ្សកដានី។ នេះបើយោងតាមការចុះផ្សាយរបស់ NowThisNews ។
បើតាមប្រភពខាងលើ លោក Nader បានធ្វើសកម្មភាពទាំងនេះ ដោយចំណាយលុយផ្ទាល់ខ្លួនរយៈពេល ៧ឆ្នាំមកហើយ ដោយលោកធ្វើនេះសង្ឃឹមថា អ្នកដទៃយោគយល់នឹងមើលថែសត្វអនាថាដូចលោកដែរ។
លោកក៏បានប្រាប់ទៅសារព័ត៌មានខាងលើផងដែរថា នៅពេលលោកធ្វើសកម្មភាពឲ្យសត្វសុនខ សត្វឆ្មា សត្វចាប និងសត្វនានា ដែលអនាថាតាមផ្លូវ គ្មានម្ចាស់មើលថែអញ្ចឹង លោកពិតជាមានសប្បាយអស្ចារ្យ មិនអាចបរិយាយបាន។
នៅថ្ងៃអនាគត លោក Nader មានបំណងចង់បង្កើតជាមណ្ឌលសត្វសុនខអនាថា ដើម្បីមើលថែពួកគេ៕