ដួង ម៉ានិច តបភ្លាមៗក្រោយមានអ្នករិះគន់ ជីមមី ស្លៀកពាក់ ប្រពៃណី មិនសមទំនងថតនៅមាត់សមុទ្រ

  • 2022-01-24 04:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដួង ម៉ានិច ឆ្លើយតបលើកទឹកចិត្ត ជីមមី ក្រោយមានអ្នករិះគន់លើរូបនាង ថាស្លៀកពាក់ឈុតប្រពៃណីមិនសមកាលៈទេសៈនៅលើឆ្នេរខ្សាច់។ ក្រោយកន្លងមកឃើញមានអ្នករិះគន់តារាស្រីមួយចំនួន ស្លៀកឈុតប៊ីគីនីទៅសមុទ្រ

ក្រោយមានអ្នករិះគន់ លើពិធីការិនី កញ្ញា ជីមមី ស្លៀកពាក់មិនសមទំនង ស្រាប់តែតារាសម្តែង ដួង ម៉ានិច បានតបលើកទឹកចិត្តពិធីការិនី កញ្ញា ជីមមី ដោយនិយាយថា កុំគិតច្រើនពេកអី ជីមមី ម៉ាក់និច នៅជាមួយកូនណា ព្រោះតែស្រលាញ់ ទើបស្លៀកពាក់មិនថាកន្លែងការងារ រឺ ទីណាទេ កុំពូកែទើសពេក មុននិយាយឲ្យគេ ធ្វើខ្លួនឯងឲ្យល្អសិនទៅ។

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ កញ្ញា ជីមមី ឃើញមានអ្ននរិះគន់ជាច្រើនទៅលើរូបតារាស្រីមួយចំនួនបានស្លៀកឈុតប៊ីគីនីនៅសមុទ្រ ស្រាប់តែថ្មីៗនេះ កញ្ញា ជីមមី ឌឺដងដាក់ទៅអ្នកលេងFB វិញ ដោយនាងបានស្លៀកពាក់ជាឈុតប្រពៃណីវិញ តើមានអ្នករិះគន់យ៉ាងណាដែរ ដោយក្នុងនោះនាងបាន បង្ហោះរូបភាពមួយសន្លឹកជាឈុតប្រពៃណីឈនៅមាត់សមុទ្រ ហើយសរសេរថា ដំណើរកំសាន្តតាមឆ្នេរសមុទ្រ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម