បវរកញ្ញាភេទទីបី Maiya ក្លាយជាបេក្ខភាពដំបូងរបស់កម្ពុជា ចូលរួមប្រកួត MUT ២០២២ នៅឥណ្ឌា

  • 2022-01-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាភេទទី៣ ឈ្មោះ Maiya ធ្វើឲ្យប្រិយមិត្តសរសើរនិងជូនពរគ្រប់គ្នា បន្ទាប់ពីនាងមានឈ្មោះទៅប្រកួតនៅប្រទេសឥណ្ឌាក្នុងពេលខាងមុខនេះ។

ថ្មីៗនេះ បវរកញ្ញាភេទទី៣ Maiya បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា នាពេលខាងមុខនេះ នាងត្រុវបានលោក Roat Nimul Menn ផ្តល់ឱកាសឲ្យរូបនាងតំណាងឲ្យកម្ពុជាបានទៅចូលរួមប្រឡងក្នុងកម្មវិធី Miss Universe Trans 2022 ខាងមុខនេះ ដែលកម្មវិធីប្រកួតនេះនិងចាប់ផ្តើមនៅខែ៥ខាងមុខនេះហើយ នៅប្រទេសឥណ្ឌា។

Maiya បានបន្ថែមទៀតថា នាងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចូលរួមប្រកួតនៅលើឆាកអន្តរជាតិមួយនេះ ហើយនាងសង្ឃឹមថា បងប្អូននិងបណ្តាអ្នកគាំទ្រទាំងអស់ ជួយលើកទឹកចិត្តនិងគាំទ្ររូបនាងបន្តទៀត។

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី