Toyota ​ទម្លាយ​តម្លៃ និងកម្រិតស៊ីសាំង​របស់​ Tundra Hybrid ហើយ

  • 2022-02-03 04:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក​ Toyota បាន​បង្ហាញ​ឱ្យដឹងរួចមកហើយ​នូវ​តម្លៃ និង​កម្រិត​ស៊ីសាំងរបស់រថយន្ត Tundra TRD Proឆ្នាំ​២០២២ ហើយ​ឥឡូវក្រុមហ៊ុននេះ ក៏បាន​ទម្លាយ​ឱ្យដឹងបន្ថែមទៀត​នូវម៉ូដែល Tundra Hybrid។

Toyota បញ្ជាក់​ថា ការប្រើប្រាស់សាំងរបស់​រថយន្ត Toyota Tundra Hybrid គឺខ្ទង់ ១២លីត្រ/១០០គ.ម (សម្រាប់​ការបើកបរក្នុងក្រុង) និង ខ្ទង់ ១០លីត្រ/១០០គ.ម (សម្រាប់​ការបើកបរក្រៅក្រុង)។

ចំណែក​តម្លៃរបស់រថយន្ត​ភីកអាប់​ Hybrid នេះវិញ គឺ​ខុសគ្នា​ទៅតាម​ option ដូចខាងក្រោម៖

-Tundra 4x2 Limited CrewMax 5.5ft bed តម្លៃ ៥២ ៣០០ដុល្លារ

-Tundra 4x2 Limited CrewMax 6.5ft bed តម្លៃ ៥២ ៦៣០ដុល្លារ

-Tundra 4x4 តម្លៃ ៥៥ ៣០០ដុល្លារ (ទ្រុងដឹកខ្លី)

-Tundra 4x4 តម្លៃ ៥៥ ៦៣០ដុល្លារ (ទ្រុងដឹកវែង)

-Tundra 4x2 Platinum CrewMax តម្លៃ ៦០ ៣៩០ដុល្លារ (ទ្រុងដឹកខ្លី) និង ៦០ ៧២០ដុល្លារ (ទ្រុងដឹកវែង)

-Tundra 4x4 Platinum តម្លៃ ៦៣ ៣៩០ដុល្លារ (ទ្រុងដឹកខ្លី) និង ៦៣ ៧២០ដុល្លារ (ទ្រុងដឹកវែង)

-Tundra 4x2 1794 Edition តម្លៃ ៦១ ០៩០ដុល្លារ (ទ្រុងដឹកខ្លី) និង ៦១ ៤២០ដុល្លារ (ទ្រុងដឹកវែង)

-Tundra 4x4 1794 Edition តម្លៃ ៦៤ ០៩០ដុល្លារ (ទ្រុងដឹកខ្លី) និង ៦៤ ៤២០ដុល្លារ (ទ្រុងដឹកវែង)។

គួរ​បញ្ជាក់​ថា Toyota Tundra Hybrid ប្រើម៉ាស៊ីន twin-turbo V6 ចំណុះ ៣,៥លីត្រ ដំណើរ​ជា​មួយ​ប្រអប់លេខអូតូ ១០វគ្គ។ អាគុយ​របស់​វាជាប្រភេទ nickel-metal hydride ទំហំ ១,៨៧គីឡូវ៉ាត់ម៉ោង និង​បំពាក់ម៉ូទ័រអគ្គិសនីមួយ ផលិត​បានកម្លាំង​សរុប ៤៣៧សេះ និង​កម្លាំង ៧៩០ញ៉ូតុនម៉ែត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម