ប្រសើរណាស់! កម្ពុជា ប្ដេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស ឲ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០
- 2022-02-04 03:37:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសើរណាស់! កម្ពុជា ប្ដេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស ឲ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០
ចន្លោះមិនឃើញ
នាឱកាស ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងស្ថានីយប្រេងឥន្ធនៈអំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនីកាលពី ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញអំពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ ។
លើសពីនេះទៅទៀតឯកឧត្តមក៏បានដាក់ជូនស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០% ក៏ដូចជាសហការណ៍ជាមួយ ស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជាទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្ត អគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែម អំពីគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង តាមផ្លូវជាតិសំខាន់ៗដូចជា៖ ផ្លូវជាតិលេខ១ លេខ៥ លេខ៦ និលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅភ្នំពេញ ចំនួន១០ទីតាំងជាពិសេស ក្រសួងកំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda ,NHAM24 និង E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូអគ្គិសនីជំនួសម៉ូតូប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។
សូមជម្រាបថា នៅក្នុងជំនួបនោះ ឯកឧត្តម ក៏បានអញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយតំណាងស្ថានីយប្រេងឥន្ធនៈប្រចាំកម្ពុជាអំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួនប្រាំរួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ផងដែរ។
ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូ