គ្រប់គ្នាសរសើរ Noom Kanchai ហ៊ាននិយាយចំដាក់ អ្នកជិះទូកជាមួយ Tangmo ឡើងស្ពឹកមុខ

  • 2022-03-01 06:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្មវិធី Hone-Krasae មាន​ការចូលរួមពីបុគ្គល ៤រូប ដែល​សុទ្ធតែ​ជាអ្នក​បាន​ធ្វើដំណើរក្នុងទូកតែមួយជាមួយនឹង Tangmo នៅថ្ងៃកើតហេតុ ដោយ​បកស្រាយនូវចម្ងល់ជា​ច្រើន និងមានលោក Noom Kanchai ជាពិធីករ។

បង្ហាញវត្តមាននៅពេល​នោះ Noom បាន​ចោទសួរសំណួរជាច្រើន ខ្វែងទៅខ្វែងមក ដើម្បី​ឲ្យទស្សនិកជន​ដែល​មើល​ការផ្សាយផ្ទាល់ ស្វែង​យល់តាមការគួរ ពីចម្លើយរបស់ពួកគេទាំងនោះ។

អ្វី​ដែល​គ្រប់គ្នា​សរសើរនោះគឺភាពក្លាហាន​របស់ Noom Kanchai ដែលចោទសួរ និងលើកយក​អារម្មណ៍ផ្ទាល់ខ្លួននិយាយចំៗទៅកាន់ Kratik (អ្នកចាត់ការរបស់ Tangmo) និងបុគ្គល ៣រូបទៀត ទៅតាម​អ្វីដែល​លោកមើលឃើញ។

ឈាន​ដល់ជិតចុងបញ្ចប់​នៃ​កម្មវិធី Noom បាន​និយាយប្រយោគមួយឃ្លា ដែល​ឥឡូវប្រយោគនេះកំពុង​ត្រូវ​បាន​គេ Share ពេញ​បណ្ដាញសង្គម។ ពិធីកររូបនេះ​បាន​និយាយថា៖ «Tangmo គាត់ស្រឡាញ់យើងណាស់ (សំដៅដល់ Kratik) តាមហេតុការណ៍ដែលកើតឡើង យើងបង្កើតកំហុសធំណាស់ ខុសពិតមែន ពេលដែលអ្នកមិនត្រឡប់ទៅមើលពួកម៉ាក មិនដឹងគាត់នៅរស់ ឬស្លាប់! តើអ្នកជាមិត្តភ័ក្តិប្រភេទណា?»។

បន្តទៀត Noom បន្ថែមថា៖ «អានេះវា​នឹងក្លាយជារឿង ជាយល់សប្តដែលនៅជាមួយអ្នកអស់មួយជីវិតហើយ ខ្ញុំប្រាប់ទៅ! ព្រោះ​ខ្ញុំជឿថា មនុស្សដូច Tangmo បើពួកម៉ាកគាត់ ធ្លាក់ទឹក គាត់នឹងនៅរង់ចាំ រហូតដល់ជួប ឬគាត់ខ្លួនឯងអាចនឹងហក់ចូលទឹកទៅជួយទៀត ដើម្បីតាមរកពួកម៉ាករបស់គាត់ គាត់គ្មានថ្ងៃរត់ចោលអ្នកឡើយ នេះគឺអ្វីដែលបងធ្លាប់សម្ភាស Tangmo»។

មួយម៉ាត់នេះពិតជាចាក់ដោតអារម្មណ៍មហាជន និងធ្វើឲ្យគ្រប់គ្នាពេញចិត្តបំផុតនូវអ្វីដែល Noom បាន​លើកឡើងច្បាស់ៗបែបនេះ៕ ​

អត្ថបទពេញនិយម
អត្ថបទថ្មី