សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចុះអនុស្សរណៈជាមួយក្រុមហ៊ុន ភីធីធី ដើម្បីផ្ដល់អាហាររូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ០៤ឆ្នាំពេញ ផ្ដល់ការងារ និងប្រាក់ខែជូននិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ

  • 2024-10-23 11:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិលើការផ្ដល់អាហាររូបករណ៍ ការផ្តល់ការងារជូននិស្សិតកម្ពុជា ។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងកិច្ចសហប្រតិបត្ដិការនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ PPIU–PTT (Amazon) ហើយបានឯកភាពគ្នាលើចំណុចសំខាន់ៗ រួមមាន៖ ការផ្ដល់អាហាររូបករណ៍ ការផ្តល់ការងារជូននិស្សិត ។

ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះមានគោលដៅផ្តល់នូវកម្មវិធីសិក្សាជំនាញខ្លីៗបន្ថែម ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា។

អត្ថបទពេញនិយម
អត្ថបទថ្មី