Tommy Hilfiger ប្រកាសស្វាគមន៍ JISOO ជា Brand Ambassador សម្រាប់ខូលិកសិន Fall 2024

  • 2024-10-22 07:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tommy Hilfiger ដែលនៅក្រោមការគ្រប់គ្រងរបស់ PVH Corp. បានប្រកាសស្វាគមន៍ JISOO ជា Brand Ambassador សម្រាប់ខូលិកសិន Fall 2024។ ចំណែករូបភាពសម្រាប់ផ្សព្វផ្សាយខូលិកសិនថ្មីនេះ គឺធ្វើការថតនៅទីក្រុងញូវយ៉ក កំឡុងពេលដែល JISOO ទៅចូលរួមកម្មវិធី New York Fashion Week របស់ Tommy Hilfiger កាលពីដើមខែកញ្ញា។

JISOO បាននិយាយថា "ការចាប់ដៃគូជាមួយ Tommy Hilfiger គឺប្រៀបដូចជាក្តីសុបិន្តក្លាយជាការពិត"។ ចំណែកលោក Tommy Hilfiger ផ្ទាល់ក៏បាននិយាយដែរថា "JISOO គឺជាតារា K-POP ដ៏មានទេពកោសល្យ និងសម្ថតភាព ហើយក៏ជា ambassador ដ៏សាកសមបំផុតរបស់ខូលិកសិនថ្មីរបស់ Tommy Hilfiger ដែលមានលក្ខណះសុភាប ថ្លៃថ្នូបែបក្លាសិក ប្រៀបដូចជាចរិករបស់ JISOO ដូច្នេះដែរ”។ នេះបើតាមការអោយដឺងពីក្រុមកាងារ Tommy Hilfiger។

Tommy Hilfiger មានហាងចំនួន ៤ ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅ ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លមានជ័យ ជីបម៉ុង ២៧១មេហ្គាម៉ល និងផ្សារទំនើប ព្រីនស៍ម៉លក្រុងព្រះសីហនុ៕

អត្ថបទពេញនិយម
អត្ថបទថ្មី