ថៃបានជម្លៀស ប្រជាជនខ្លួនចំនួន ១៤២នាក់ចេញពីអ៊ុយក្រែន ឲ្យទៅប្រទេសអឺរ៉ុប២ ក្បែរនោះដែលមានសុវត្ថិភាព
- 2022-03-03 07:41:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃបានជម្លៀស ប្រជាជនខ្លួនចំនួន ១៤២នាក់ចេញពីអ៊ុយក្រែន ឲ្យទៅប្រទេសអឺរ៉ុប២ ក្បែរនោះដែលមានសុវត្ថិភាព
ចន្លោះមិនឃើញ
ក្រសួងការបរទេសថៃ បានជូនដំណឹងថាជនជាតិថៃចំនួន ១៤២នាក់ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសក្បែរខាងនៅតំបន់អឺរ៉ុបដដែល ប៉ុន្តែមានសុវត្ថិភាពជាង។
ជនជាតិទាំងក្នុងចំណោមនោះមាន ១០៣នាក់កំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាពនៅក្នុងទីក្រុង Warsaw នៃប្រទេសប៉ូឡូញ និង ៣៩នាក់ផ្សេងទៀតនៅក្នុងទីក្រុង Bucharest នៃប្រទេសរ៉ូម៉ានី។ យ៉ាងណាចំនួននេះ មិនទាន់អស់នៅឡើយគឺ ប្រជាជនថៃផ្សេងទៀតដែលកំពុងជាប់គាំងនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រជាជនថៃភាគច្រើនដែលចាកចេញពីប្រទេសអ៊ុយក្រែនតាមរយៈរថភ្លើង ពីព្រោះការធ្វើដំណើរតាមរថយន្តមានហានិភ័យ និងយឺតយ៉ាវខ្លាំងដោយសារការកកស្ទះ។ ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវេយ៍ និងក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត ត្រូវបានប្រើក្នុងបេសកកម្មជួយប្រជាជនថៃ៕