អ្នកចាត់ការ​ Newcastle ឈ្នះ​ពាន​ អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​ PL

  • 2022-03-11 13:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Eddie Howe អ្នកចាត់ការ​ក្លឹប​ Newcastle United បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​ របស់​ Pemier League នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​ លោក​ Howe ដឹក​នាំ​ក្លឹប​ឈ្នះ​ ៣ប្រកួត​ និង​ស្មើ​១ប្រកួត​។

ឈ្នះ​៣ប្រកួត​ ឈ្នះ​នឹង​ក្លឹប​ Everton ៣-១ ឈ្នះ​នឹង​ក្លឹប​ Aston Villa ១-០ និង​ឈ្នះ​នឹង​ក្លឹប​ Brentford ២-០។ រី​ឯ​ស្មើ​១ប្រកួត​នោះ​ គឺ​ស្មើ​នឹង​ក្លឹប​ West Ham United ១-១។

លោក​បាន​ដឹក​នាំ​ Newcastle ឲ្យ​ឈរ​នៅ​លើ​លេង​រៀង​ទី​១៤ លើ​តារាង​ប្រកួត​ PL នៅ​ពេល​នេះ​ ដោយ​មាន​ ៣១​ពិន្ទុ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី​៤ហើយ​ ដែល​លោក​បាន​ឈ្នះ​ពាន​ខាង​លើ​នេះ​ ដោយ​ការ​ឈ្នះ​៣លើក​កន្លង​ទៅ​នេះ​គឺ​ឈ្នះ​ជា​មួយ​នឹង​ក្លឹប​ Bournemouth នៅ​ពេល​ក្លឹប​នោះ​ឡើង​មក​លេង​នៅ​ PL ៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី