ប្រើ Mac យូរហើយតិចអត់ដឹង? នេះជារបៀបចែកអេក្រង់បែបគុណភាព

  • 2022-03-21 07:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលធ្វើការម្តងៗ បើចេះចែកអេក្រង់ដើម្បីបើកកម្មវិធីច្រើនដំណាលគ្នា ប្រកដណាស់ល្បឿននៃការងារក៏កើនឡើងទៅតាមនោះដែរ។ ថ្ងៃនេះសប្បាយនឹងបង្ហាញពីរបៀបចែកអេក្រង់ច្រើនរបៀបដែលអាចធ្វើបាននៅលើ Mac ទាំងអស់ដូចខាងក្រោម៖

វិធីចែកអេក្រង់ជាពីរ៖ បើកកម្មវិធីដែលអ្នកចង់ប្រើទាំងអស់ រួចគ្រវាស Mouse ទៅដាក់លើចំណុចពណ៌បៃតង រង់ចាំបន្តិចនោះអ្នកនឹងឃើញមានពាក្យថា

  • Enter Full Screen បើកកម្មវិធីឲ្យធំពេញអេក្រង់

  • The Window to left of screen បើកកម្មវិធីពេញមួយចំហៀងអេក្រង់ផ្នែកខាងឆ្វេង

  • The Window to right of screen បើកកម្មវិធីពេញមួយចំហៀងអេក្រង់ផ្នែកខាងស្តាំ

បន្ទាប់ពីជ្រើសរើសរួច នោះកុំព្យូទ័រនឹងបង្ហាញកម្មវិធីបើកចោលដែលអាច ដំណើរការកម្មវិធីចែកអេក្រង់ ហើយអ្នកគ្រាន់តែជ្រើសរើសកម្មវិធីនោះជាការស្រេច។

វិធីចែកអេក្រង់ជាពីរតាមក្រុមនីមួយៗ៖ អ្នកក៏អាចបើកកម្មវិធីចែកអេក្រង់ទៅតាមក្រុមនៃកម្មវិធីបានផងដែរ។ វិធីធ្វើគ្រាន់តែយកម្រាមដៃទាំង៤ គ្រវាសលើ Touch Pad ទៅខាងលើដើម្បីបើករបារ Mission Control បន្ទាប់មកអូសកម្មវិធីដែលអ្នកចង់ចែកអេក្រង់ ទៅដាក់លើកម្មវិធីមួយទៀត នោះវានឹងចែកជាពីរដោយស្វ័យប្រវត្តិ។ អ្នកក៏អាចឆ្លាស់ពីក្រុមមួយចូលក្រុមមួយ គ្រាន់តែយកម្រាមដៃទាំង៤ គ្រវាសលើ Touch Pad ទៅខាងឆ្វេង ឬស្តាំតែប៉ុណ្ណោះ។

វិធីចែកទំហំអេក្រង់ និងទីតាំងនៃកម្មវិធី៖ នៅចំខ្សែបន្ទាត់កណ្តាលអ្នកឃើញមានរបារឆ្នូតមួយ របារនេះជាអ្នកកំណត់ទំហំដីឡូត៍នៃកម្មវិធីរបស់អ្នក។ វិធីប្រើគ្រាន់តែយក Mouse ចុចលើរួចអូសវាទៅតាមទំហំដែលអ្នកចង់បាន។ ប្រសិនបើអ្នកចង់ប្តូរទីតាំងនៃកម្មវិធី អ្នកត្រូវយក Mouse ចុចលើប៊ូតុងពណ៌បៃតងឲ្យជាប់ រួចអូសវាទៅតាមទៅតាំងដែលចង់បាន៕

អត្ថបទ៖ Thea Sothun