ពីអ្នកដើរម៉ូដធម្មតាម្នាក់ មូល សារ៉ាវ៉ាន់ តស៊ូក្លាយជាពិធីករគ្រងតំណែងកម្មវិធីលំដាប់អន្តរជាតិនៅកម្ពុជា
- 2022-03-22 06:44:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីអ្នកដើរម៉ូដធម្មតាម្នាក់ មូល សារ៉ាវ៉ាន់ តស៊ូក្លាយជាពិធីករគ្រងតំណែងកម្មវិធីលំដាប់អន្តរជាតិនៅកម្ពុជា
ចន្លោះមិនឃើញ
ពិតណាស់មហាជនប្រាកដជាបានស្គាល់មកហើយពីពិធីកររូបសង្ហា មូល សារ៉ាវ៉ាន់ ដែលបច្ចុប្បន្នរូបលោកហាក់ជោគជ័យយ៉ាងខ្លាំងក្នុងអាជីពការសិល្បៈ លេចមុខស្ទើរគ្រប់កម្មវិធីខ្នាតតូចធំ ជាពិសេសក្ដោបតំណែងជាពិធីករក្នុងកម្មវិធីអន្តរជាតិល្បីៗនៅក្នុងកម្ពុជាទៀតផង។
ជាក់ស្ដែងទម្រាំប្រែក្លាយឈ្មោះល្បីរន្ទឺបែបនេះ សារ៉ាវ៉ាន់ ឆ្លងកាត់ការដុះខាត់ខ្លួនឯងមិនតិចពេល នោះទេ។ ពោលដំណើរដើមទងបោះជំហ៊ានក្នុងវិស័យសិល្បៈជាលើកតំបូងប្រិយមិត្តបានស្គាល់ មូល សារ៉ាវ៉ាន តាមរយៈស្នាដៃជាតារាសម្ដែង និងជាតារាម៉ូដែលប៉ុណ្ណោះ។
សារ៉ាវ៉ាន់ បានរលាស់ ខ្លួនក្លាយ ជាពិធីរកល្បីឈ្មោះគ្រងតំណែងជាពិធីករក្នុងកម្មវិធីលំដាប់អន្តរជាតិ បន្ទាប់ពីឆ្លងកាត់ការប្រឹងប្រែងតស៊ូ ពីមួយជំហ៊ានទៅមួយជំហ៊ាន តាមរយៈការផ្ដល់ឱកាសធ្វើកម្មវិធី ទូរស្សន៍ដោយថតទុក និងវិវត្តខ្លួនអាច Live និយាយផ្ទាល់ក្នុងកម្មវិធីទូរទស្សន៍ជាច្រើនរួមមាន ETV PNN CTN និងកម្មវិធីកម្សាន្ដផ្សេងទៀត។
ផ្អែលលើការខំប្រឹងដុះខាត់សមត្ថភាពខ្លួនឯងឱ្យរឹតតែខ្លាំង មូល សារ៉ាវ៉ាន់ ទទួលបានឱកាសជ្រើស រើសឱ្យក្លាយជាពិធីករក្នុងកម្មវិធីលំដាប់អន្តរជាតិនៅប្រទេសកម្ពុជា គឺកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ២០២០ និង២០២១។
បច្ចុប្បន្ននេះអាចនិយាយបានថា សារ៉ាវ៉ាន់ ជោគជ័យយ៉ាងខ្លាំងលើអាជីពរបស់ខ្លួនទាំងផ្នែក សម្ដែង តារាម៉ូដ និងជាពិធីករ ហើយទាំងនេះមិនមែនទទួលបានមកដោយភាពចៃដន្យនោះទេ គឺសុទ្ធតែកើតចេញពីការខំប្រឹងវឹកហាត់ និងការផ្ដល់ឱកាស៕