កម្មវិធីប្រគុំតន្រ្តី SOUND.WAV 2022 របស់ The Sound Initiative បញ្ចប់ដោយអស្ចារ្យបំផុត

  • 2022-03-29 09:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ The Sound Initiative បានដាក់ឲ្យដំណើរការនូវវគ្គបណ្តុះបណ្តាលមួយហៅថា .WAV ពាក្យពេញគឺ Women’s Amplified Voices ដោយមានការជ្រោមជ្រែងពី USAID, PACT និង គម្រោង WE Act ដែលវគ្គបណ្តុះបណ្តាលនេះផ្តោតទៅលើការលើកកម្ពស់ជំនាញវិជ្ជាជីវៈស្រ្តីក្នុងវិស័យតន្រ្តីជាពិសេសផ្នែកផលិតបទចម្រៀងថ្មីៗផងដែរ។ ក្នុងនោះគឺមានសិស្សបណ្តុះបណ្តាលជានារីចំនួន ១០នាក់ និងអ្នកណែនាំដោយសិល្បការិនីចំនួនពីររូបគឺ Sam Rocker និងកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏ដូចជាវត្តមានទូតសុច្ឆន្ទៈរបស់ .WAV គឺកញ្ញា ចិត្ត កញ្ចនា។

បន្ទាប់ពីបានទទួលបានការបណ្តុះបណ្តាលអស់រយៈពេល ៨ ខែជាប់គ្នាមក The Sound Initiative ចាប់ដៃជាមួយផលិតកម្ម រណ្តំ បានរៀបចំការប្រគុំតន្រី្តមួយដែលមានឈ្មោះថា SOUND.WAV ធ្វើឡើងនៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ដើម្បីអបអរសាទរសិស្សទាំងអស់ដែលបានឈានដល់ការបញ្ចប់វគ្គបណ្តុះបណ្តាលតន្រី្តរបស់គាត់ និងដើម្បីបង្ហាញស្នាដៃបទចម្រៀងថ្មីដែលពួកគាត់បានខិតខំផលិតដោយការចាប់ដៃគ្នាសហការគ្នានិពន្ធជាក្រុម ក្នុងនោះមានស្នាដៃដើមផ្ទាល់ខ្លួនសរុបចំនួន ១១បទ ធ្វើជាសារលើកទឹកចិត្តជាច្រើនដល់យុវជនយុវនារីដែលទស្សនា។

ការសម្តែងរួមមានវត្តមានសិស្សនារីគឺ YungLady - Monique - នូ ធីតា- ធារី - ម៉ារីណា- នរាហ៍- ប្រេម៉ា- Pich Ping - Wolver Ing - Wren ដោមមានតារាកិត្តយស Sam Rocker កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា និងកញ្ញា ចិត្ត កញ្ចនា នៅឯ Factory Phnom Penh ដែលមានការចូលរួមគ្រាំទ្រទស្សនាយ៉ាងកុះករពីសាធារណជនផងដែរ។

កម្មវិធីចាប់ផ្តើមដោយការចាក់បញ្ចាំងពីស្នាដៃបទចម្រៀង និងស្នាដៃគំនិតច្នៃប្រឌិតលើវីដេអូចម្រៀង ‘សុបិន - DREAM’ ជាជ័យលាភីរបស់សិស្ស.WAV ចំនួន២ នាក់ គឺ គួច ស្រីមាន ហៅ នរាហ៍ និង ទី សុគន្ធធារី ដែលទទួលបានការជ្រុំជ្រែងពី The Sound Initiative កញ្ញាចិត្ត កញ្ចនា និងដៃគូជាច្រើនផងដែរ។

សិស្សនារីទាំង ១០ បានបញ្ចេញស្នាដៃ និងទោពកោសល្យដ៏ពិសេសរបស់ខ្លួនរួមជាមួយតារាកិត្តិយស Sam Rocker និងកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ពួកគាត់បានទទួលវិញ្ញាប័ណ្ណបត្រសិក្សាសម្រាប់ការតាំងចិត្តមុតមាំរបស់គាត់។ បញ្ចប់កម្មវីធីដោយមានការចូលរួមសម្តែងពិសេសពីកញ្ញា ចិត្ត កញ្ចនា សម្រាប់អបអរដល់ពួកគាត់ផងដែរ។

កម្មវិធីនេះប្រព្រឹត្តទៅក៏មានការឧបត្ថម្ភដោយ៖

  • RealMe, Kilat and Factory Phnom Penh (gold)

  • Urban Living Solutions (silver)

  • Amatak (bronze)

  • Sabay and Kanha (media)

  • Urban Living Solutions (silver)

  • Amatak (bronze)

អត្ថបទពេញនិយម