សម្តេចតេជោ៖ ម្សិលមិញជាថ្ងៃខ្ញុំសប្បាយចិត្តបំផុត ព្រោះជាថ្ងៃកម្ពុជាប្រមូលពន្ធបានច្រើនមិនធ្លាប់មាន
- 2022-03-31 03:06:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ៖ ម្សិលមិញជាថ្ងៃខ្ញុំសប្បាយចិត្តបំផុត ព្រោះជាថ្ងៃកម្ពុជាប្រមូលពន្ធបានច្រើនមិនធ្លាប់មាន
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងឱកាស អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឲ្យដឹងថា ម្សិលមិញគឺជាពេលវេលាដែលសម្តេចសប្បាយចិត្តឥតឧបមាបំផុតនៅក្នុងឆ្នាំនេះ ពីព្រោះថាម្សិលមិញនេះជាថ្ងៃដែលកម្ពុជាបំបែកឯកត្តកម្មសម្រាប់ចំណូលផ្ទៃក្នុង ពោលគឺរកចំណូលពីពន្ធបានច្រើនបំផុតក្នុង១ថ្ងៃមិនធ្លាប់មាន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ ថ្ងៃទី ៣០ មីនា ម្សិលមិញនេះ កម្ពុជាប្រមូលពន្ធផ្ទៃក្នុងបានដល់ទៅជាង ២៣៦លានដុល្លារអាមេរិកឯណោះ ដែលតួលេខនេះ គឺខ្ពស់មិនធ្លាប់មាន។ **ម្សិលមិញជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេនៅក្នុងឆ្នាំនេះមិននឹកស្មានថា ត្រឹមតែមួយថ្ងៃកម្ពុជាអាចរកចំណូលផ្ទៃក្នុងគិតជាលុយដុល្លារត្រឹមតែមួយថ្ងៃសោះបានរហូតទៅដល់២៣៦លានដុល្លារឯណោះ!"។
ជាមួយគ្នា សម្ដេចតេជោ ក៏បានបញ្ចេញពីការប្រមូលពន្ធក្នុងរយៈពេល៣០ថ្ងៃនៃខែមីនា គិតពីថ្ងៃទី១មក ដោយក្នុងរយៈពេលនោះ កម្ពុជាប្រមូលចំណូលពន្ធបានចំនួន ៦២០លានដុល្លារអាមេរិក។ តែបើគិតពីខែមករាមកបានរហូតទៅដល់ត្រឹមថ្ងៃទី ៣០មីនា វិញ កម្ពុជាប្រមូលបាន ១ ១៣២លានដុល្លារ។ បើបូករួមទាំងថ្ងៃនេះទៀត មានន័យថាត្រឹមតែមួយត្រីមាសសោះកម្ពុជាអាចរកពន្ធផ្ទៃក្នុងបានជាង១២០០លានដុល្លារឯណោះ ។**
មិនត្រឹមប៉ុណ្ណឹង មានតួលេខថ្មីទៀត ដែលសម្ដេចទទួលបានពីឯកឧត្តម គង់វិបុល ថានៅថ្ងៃនេះកម្ពុជានឹងអាចមានលទ្ធភាពរកចំណូលលើសពី១០០លានដុល្លារទៀត។ ដូច្នេះ សម្រាប់ក្នុងខែមីនានេះ ចំណូលកម្ពុជានឹងកើនលើស៧០០ ដុល្លារសម្រាប់ពន្ធផ្ទៃក្នុង ពីព្រោះខែនេះជាខែដែលបង់ពន្ធលើប្រាក់ចំណេញនៃបណ្តាក្រុមហ៊ុន។
កាលពីឆ្នាំមុន ក្នុងខែមករា កម្ពុជា ទទួលបានចំណូលពន្ធ ២១៧លានដុល្លារ ខែកុម្ភ:បាន២០០លានដុល្លារ ខែមីនា៦១៥លានដុល្លារ។ ដោយឡែកឆ្នាំ២០២២នេះនៅក្នុងខែមករា កម្ពុជាប្រមូលបានបាន២៨៨លានដុល្លារ ខែកុម្ភ:២២៣លានដុល្លារ និងខែមីនា៦២០លានដុល្លារបើគិតជាប្រាក់ចំណូលមួយត្រីមាសនៅក្នុងឆ្នាំ២០២២នេះគឺកម្ពុជានឹងមានប្រាក់ចំណូលជាង១២០០លានដុល្លារ។ គិតជាភាគរយ សម្ដេចមានប្រសាសន៍ថា ចំណូលពន្ធរបស់កម្ពុជាកើនលើសឆ្នាំមុនប្រមាណ ១៨,១៧%៕