លោក បេ អុិញហ៊ាន ម្ចាស់សិប្បកម្មកែច្នៃអាហារសម្ងួត ថាការចេញរកសុីដំបូងជំនាញលក់គឺសំខាន់ណាស់

  • 2022-04-12 03:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសប្តាហ៍ថ្មីនៃកម្មវិធី Starting Up ប្រិយមិត្តបានជួបជាមួយនឹងភ្ញៀវកិត្តិយសមួយរូប ដែលជានិសិត្ស បញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទកសិកម្ម។ លោក បេ អុិញហ៊ាន ម្ចាស់សិប្បកម្មកែច្នៃវត្ថុធាតុដើមស្រស់ៗ ពីកសិករទៅជាអាហារសម្ងួត ដែលមានគុណភាពខ្ពស់ មិនប៉ះពាល់ទៅដល់សុខភាពរបស់អ្នកប្រើប្រាស់។

លោក បេ អុិញហ៊ានបានប្រាប់ឱ្យដឹងថា លោកចាប់ផ្តើមមានគំនិតចង់មានអាជីវកម្មផ្ទាល់ខ្លួនចាប់តាំងពីលោកនៅធ្វើការឱ្យគេមកម្ល៉ោះ។ ដោយមើលឃើញពីឱកាសទីផ្សារនៅក្នុងប្រទេសកម្ពុជា លោក បានចាប់ផ្តើមបើកសិប្បកម្មកែច្នៃវត្ថុធាតុដើមស្រស់ៗ ពីកសិករទៅជាអាហារសម្ងួត។ លោបន្តថា នៅលើទីផ្សារបច្ចុប្បន្នអាហារសម្ងួតភាគច្រើននាំចូលពីបរទេស កង្វះខាតការផលិតដោយផ្ទាល់នៅក្នុងស្រុក។

និស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មរូបនេះ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការចាប់ផ្តើមចេញរកសុី ពោលគឺត្រូវចាប់ផ្តើមពីតូចទៅធំដោយត្រូវមាន ៣ចំណុច ដែលត្រូវគិតគូ។ ទី១គឺត្រូវច្បាស់ថាខ្លួនស្រលាញ់អ្វីដែលពិតប្រាកដ។ ទី២ គឺការមានសេរីភាពផ្នែកហិរញ្ញវត្ថុ ព្រោះពេលចាប់រកសុីដំបូងៗប្រាកដណាស់នឹងជួបការខាតបង់ ឫ ការមិនមានចំណូលជាដើម។ ទី៣ ត្រូវមានជំនាញលក់ ដែលជាជំនាញមួយសំខាន់មិនអាចខ្វះបាន៕

សូមទស្សនាវីដេអូពេញនៅខាងក្រោម ៖

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី