ពិតជាប្លែក! ពេលឃើញ​ស្រីស្អាតគ្មានវិញ្ញាណ​ ជា​អ្នក​អាន​ព័ត៌មាន​​លើ​ទូរទស្សន៍​

  • 2022-04-16 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សយន្ត​ Android ឈ្មោះ Erica ភេទ​ស្រី ​ស្ថិត​ក្នុង​វ័យ ២៣ ឆ្នាំ នឹង​ជិត​ប្រែក្លាយ​ជា​អ្នក​សារព័ត៌មាន​លើ​ទូរទស្សន៍​ក្នុង​ប្រទេស​ជប៉ុន​នា​ពេល​ឆាប់ៗ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ពី Wall Street Journal បាន​ចុះ​ផ្សាយ កាលពីដើមឆ្នាំ២០១៨។

យោង​តាម​ការ​លើក​ឡើង​របស់​លោក Hiroshi Ishiguro អ្នក​ចាត់ការ​បន្ទប់ពិសោធន៍​មនុស្សយន្ត​ឆ្លាតវៃ IRL នៅ​សកលវិទ្យាល័យ Osaka និង​អ្នក​បង្កើត​ Erica ផ្ទាល់ បង្ហើប​ថា​ដំណើរការ​នៃ​ប្រព័ន្ធ Android លើ​មនុស្សយន្ត​មួយ​នេះ នឹង​ជំនួស​តំណែង​អ្នក​សារព័ត៌មាន​របស់​មនុស្ស​លោក​ចាប់​ពី​ខែ​មេសា​នេះ​ត​ទៅ។​

ចំណុច​ចាប់ផ្ដើម​ដំបូង​របស់​នាង​មាន​សមត្ថភាព​អាច​អង្គុយ​លើ​កៅអី ហើយ​អាន Script តាម​អ្វី​ដែល​គេ​បាន​សរសេរ ដូច​ទៅ​នឹង​ការ​និយាយ​របស់​មនុស្ស​ទូទៅ​អ៊ីចឹង​ដែរ (កន្លង​ទៅ​នាង​បម្រើ​ការ​ជា​អ្នក​ទទួល​ភ្ញៀវ)។ កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្សយន្ត​មួយ​នេះ​អាច​បង្កើត​បទ​សន្ទនា​ជាមួយ​អ្នក​ដទៃ​បាន ជា​ការ​បន្សំ​ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ Faceial-recognition និង Speech-generation។

គូស​បញ្ជាក់​ថា​មុន​នេះ​បន្តិច​មនុស្សយន្ត​មួយ​ផ្សេង​ទៀត​ឈ្មោះ Sophia ក៏​បាន​ទទួល​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ក្រោយ​ឆ្លើយ​នូវ​សំណួរ​ជា​ច្រើន​ក្នុង​វេទិកា​ជាមួយ​អ្នក​កាសែត​នៅ​រដ្ឋ Riyadh។​​​

ទស្សនា​វីដេអូ​ខាង​ក្រោម:

ប្រភព៖ LiveScience   ប្រែ​សម្រួល៖ ម៉េងងី