ចូលសិល្បៈ៥ឆ្នាំរហូតដល់ពេលនេះ ឡុង លីងគ័ង្គ មានបទចម្រៀងទោលត្រឹម១០បទ

  • 2022-04-16 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស ឡុង លីងគ័ង្គ តាំងពីចូលសិល្បៈរហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ សម្រាប់បទចម្រៀងដែលបានច្រៀងទោលម្នាក់ឯងវិញគឺមានត្រឹមតែ១០បទជាងប៉ុណ្ណោះ។

តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ ធ្វើឲ្យអ្នកគាំទ្រចូលចិត្តនិងស្រលាញ់គ្រប់គ្នា ក៏ព្រោះតែកុមារារូបនេះមានប្រជាប្រិយភាព សំឡេងពីរោះ ជាពិសេសបទរបស់ខ្លួនដែលខាងផលិតកម្មចេញឲ្យច្រៀងនោះក៏កាន់តែធ្វើឲ្យមានភាពល្បីល្បាញជាងមុនផងដែរ។ ឡុង លីងគ័ង្គ បានឲ្យ Sabay ដឹងថា តាំងពីចូលផលិតកម្មកាលពីឆ្នាំ២០១៧មករហូតមកដល់ពេលនេះខ្លួនបានច្រៀង១០បទជាងតែប៉ុណ្ណោះសម្រាប់បទទោលម្នាក់ឯង ចំណែកបទច្រៀងរួមគ្នាក៏មាន១០បទដែរ សរុបប្រហែល២០បទប៉ុណ្ណោះ។ លីងគ័ង្គ បានបន្ថែមទៀតថា សម្រាប់បទដែល្បីជាងគេក្នុងចំណោម១០បទទាំងនោះគឺមានបទ«នឹកកាលពីក្មេង»ដែលល្បីជាងគេ។

តារាវ័យក្មេងរូបនេះបានបន្ថែមទៀតថា សម្រាប់ប្អូនមានបទថ្មីៗតែមិនទាន់ដឹងថាអាចចេញទាន់អំឡុងពេលចូលឆ្នាំនេះរឺក៏អត់ទេ ព្រោះថតសំឡេងរួចហើយ តែនៅវីដេអូមិនទាន់បានចេញ។

រម្លឹកផងដែរថា ឡុង លីងគ័ង្គ គឺជាអតីតបេក្ខភាព The voice kids Cambodia កាលពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ លីងគ័ង្គ បានចូលប្រឡូកសិល្បៈនៅក្នុងផលិតកម្មរស្មីហង្សមាសបានរយៈពេល៥ឆ្នាំមកហើយ បើនិយាយពីភាពល្បីល្បាញវិញគឺមានអ្នកស្គាល់ច្រើន ហើយក៏ចូលចិត្តភាពតស៊ូក្លាហានរបស់ប្អូនដែរ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី