ប្រធានបទថ្មី! កម្មវិធី Starting Up លោកស្រី ឌី វិច្ចរ៉ា បង្ហាញពីអាជីវកម្មសង្គមកែច្នៃផលិតផលក្នុងស្រុកចេញពីដូងទុំទៅជាប្រេងដូងបរិសុទ្ធ

  • 2022-04-22 06:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី ឌី វិច្ចរ៉ា លោកស្រី ឌី វិច្ចរ៉ា បាន​បញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងបញ្ចប់ថ្នាក់បណ្ដុះ​បណ្ដាលជំនាញ គ្រប់គ្រងផលិតកម្មប្រេងរុក្ខជាតិ។ លោកស្រី គឺជាស្ថាបនិកសិប្បកម្មផ្កាដូង គឺជាអាជីវកម្មសង្គមកែច្នៃផលិតផល​ ក្នុង​ស្រុក​ចេញ​ពី​ដូង​ទុំទៅ​ជា​ប្រេងដូង​បរិសុទ្ធ ធ្វើ​ជា​ផលិតផល​ថែរក្សា​សម្រស់ និង​ជួយ​សុខភាព​រាងកាយ​។ អាជីវកម្មសង្គមផលិតផលក្នុងស្រុកនេះ ជួយការពារបរិស្ថាន និង​ជួយ​កាត់បន្ថយអ្នក​ចំណាកស្រុកបាន​ច្រើន។

សិប្បកម្មផ្កាដូង គឺជាអាជីវកម្មសង្គមដែលបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយលោកស្រី ឌី វិច្ចរ៉ា ជាមួយនឹងគោលបំណងជាចំណែកមួយក្នុងការបង្កើតឱកាសការងារក្នុងស្រុកកំណើតរបស់គាត់ ព្រមទាំងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាជន និងសហគមន៍។ តាមរយៈការទិញ ដូងទុំខ្មែរ និងទិញ ស្មុកខ្មែរដើម្បីផលិតជា ប្រេងដូងបរិសុទ្ធ និងការពារបរិស្ថាន។

នៅក្នុង​កម្ម​វិធី Starting Up សប្ដាហ៍​ថ្មីនេះ​ប្រិយមិត្ត នឹង​បាន​ជួប​ជា​មួយ​លោកស្រី ដែល​បាន​​បង្ហាញ​ពី​គន្លឹះកែច្នៃផលិតផល​ ក្នុង​ស្រុក​ចេញ​ពី​ដូង​ទុំទៅ​ជា​ប្រេងដូង​បរិសុទ្ធ ថា​តើ​លោក​ស្រី​ជួប​ការ​លំបាក​បែប​ណា​ខ្លះ? មុន​ពេល​សម្រេច​បាន​ជោគ​ជ័យ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោកស្រី ឌី វិច្ចរ៉ា ស្ថាបនិកសិប្បកម្មផ្កាដូង ក្នុង​កម្មវិធី Starting Up នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី  Starting Upក៏ដូចជា channel YouTube "Sabay TV"និងស្ដាប់ជាសំឡេង Podcast "Starting Up"៕​​​

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម