អាវកំពុងល្បី Burberry love ធ្វើឲ្យតារាៗនិងមហាជនជាច្រើនជ្រួលជ្រើមរកទិញពាក់
- 2022-04-22 08:00:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាវកំពុងល្បី Burberry love ធ្វើឲ្យតារាៗនិងមហាជនជាច្រើនជ្រួលជ្រើមរកទិញពាក់
ចន្លោះមិនឃើញ
ថ្មីៗនេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរឿងអាវ Burberry love ដែលគ្រប់គ្នាកំពុងតែមានការកាត់តរូបភាពយ៉ាងច្រើនបង្ហោះនៅលើបណ្តាញសង្គមរហូតមានអ្នកខ្លះបង្ហោះរូបភាពពិត ខ្លះបង្ហោះរូបភាពកាត់ត រហូតចូលដល់កាត់តរូបតារាៗជាច្រើន ធ្វើឲ្យគ្រប់គ្នាកាន់តែចង់ដឹងពីភាពល្បីល្បាញអាវមួយនេះទៀតផង តើវាមានប្រភពមកពីណា?
ក្រោយល្បីល្បាញយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមរឿងអាវ Burberry love ស្រាប់តែថ្មីៗនេះឃើញមានតារាចម្រៀងរ៉េប លោក ជីដេវិត បានទិញអាវមួយនេះក្នុងតំលៃ១៥ដុល្លា ហើយពាក់ថតនៅលើគណនីហ្វេសប៊ុក រហូតមានអ្នកចូលខមមិនយ៉ាងច្រើនដោយខ្លះបង្ហាញរូបអាវពិត ខ្លះក៏បង្ហាញរូបកាត់តមើលហើយសឹងតែទប់សំណើចមិនជាប់ផង រហូតមានដល់តារាល្បីៗត្រូវបានគេយកមកកាត់តបង្ហោះយ៉ាងព្រោងព្រាតទៀតផង។
បើនិយាយពីប្រភពអាវ Burberry love នេះវិញ នៅមិនទាន់ដឹងប្រភពច្បាស់នៅឡើយទេ ថាហេតុអ្វីបានជាកំពុងល្បីខ្លាំងដល់ថ្នាក់នេះ តែបើតាមរយៈ TicTok ប៉ុន្មានថ្ងៃនេះឃើញមានប្រភពវីដេអូ របស់បុរសម្នាក់ដំបូងគេបានចូលទៅហាងសម្លៀកបំពាក់មួយ ហើយបានថតអាវមួយនេះ(Burberry love)ដែលវីដេអូមួយនេះ ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានការស៊ែរយ៉ាងព្រោងព្រាត មានអ្នកកាត់តអាវមួយនេះ ដោយបញ្ចូលក្បាលរបស់ខ្លួន ដាក់លើអាវនេះទៀតផង ដល់ថ្នាក់តារាៗជាច្រើនក៏ត្រូវបានគេយកមកដាក់លើអាវនោះដែរ។ មកដល់ពេលនេះឃើញមានការចែករំលែកយ៉ាងច្រើននៅតាមបណ្តាញសង្គម រហូតផ្អើលក្លាយទៅជាប្រធានបទក្តៅដែលមានការវ៉ែកញែកនៅលើបណ្តាញសង្គមទៀតផង៕