ឡានសាកភ្លើង Honda ថ្មីចេញលក់ហើយ ជិះបាន ៥០០គ.ម តម្លៃជាង ២ម៉ឺនដុល្លារ
- 2022-04-28 02:52:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានសាកភ្លើង Honda ថ្មីចេញលក់ហើយ ជិះបាន ៥០០គ.ម តម្លៃជាង ២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
រថយន្តអគ្គិសនី Honda e:NS1 ត្រូវបានចាប់ផ្តើមបើកឱ្យកក់ហើយនៅក្នុងប្រទេសចិន ដែលមានតម្លៃចាប់ពី ១៧៥ ០០០ ដល់ ២១៨ ០០០យ័ន ឬប្រហែលពី ២៦ ៧០០ ដល់ ២១៨ ០០០ដុល្លារអាមេរិក។
គួរដឹងថា រថយន្តប្រភេទ SUV Crossover នេះ គឺត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Donfeng Honda ក្នុងប្រទេសចិន។ យើងក៏អាចហៅវាបានម្យ៉ាងទៀតជារថយន្ត HR-V Version អគ្គិសនីសម្រាប់ទីផ្សារប្រទេសនេះផងដែរ។
Honda e:NS1 ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង e:N Architecture F ដែលបំពាក់ម៉ូទ័រភ្លើងនៅកង់មុខ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៣១០ញ៉ូតុនម៉ែត្រ ព្រមទាំងបំពាក់អាគុយទំហំ ៦៨,៨គីឡូវ៉ាត់ម៉ោង ដែលអាចបើកដល់ចម្ងាយ ៥១០គីឡូម៉ែត្រ ពេលសាកពេញ។
ចំពោះប្រព័ន្ធបច្ចេកវិទ្យាវិញ វាប្រើប្រាស់ Honda Connect 3.0 ដែលជាបច្ចេកវិទ្យាជំនាន់ក្រោយសម្រាប់រថយន្តអគ្គិសនីជាពិសេសមានមុខងារ AI Intelligent Voice និង AR Navigation។ ផ្នែកខាងក្នុងវាបំពាក់កុងទ័រឌីជីថល Full LCD ទំហំ ១០,២៥អ៊ីញ និងអេក្រង់បញ្ឈរទំហំ ១៥,១អ៊ីញ ជាមួយប្រព័ន្ធ e:N OS រួមមាន Honda Sensing, Honda Connect និង Intelligent Digital Cockpit៕