ស៊ុតនោះស៊ុត ពេលនេះ Benzema តាមទាន់កំណត់ត្រាមួយរបស់ Ronaldo នៅ UCL
- 2022-05-05 04:27:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុតនោះស៊ុត ពេលនេះ Benzema តាមទាន់កំណត់ត្រាមួយរបស់ Ronaldo នៅ UCL
ចន្លោះមិនឃើញ
គ្រាប់បាល់របស់ Karim Benzema នៅម៉ោងបន្ថែមទល់នឹង Manchester City ធ្វើឲ្យគេតាមស្មើកំណត់ត្រាមួយរបស់ Cristiano Ronaldo នៅក្នុងពានរង្វាន់ Champions League។
Benzema ទាត់បញ្ចូលទីបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម UCL ជួយ Real Madrid យកឈ្នះ Man City សរុបទាំងពីរជើង ៦-៥។ វាគឺជាគ្រាប់បាល់ Champions League ទី១០សម្រាប់រូបគេនៅរដូវកាលនេះ គិតត្រឹមវគ្គចាញ់ធ្លាក់ និងតាមស្មើម្ចាស់កំណត់ត្រាចាស់ Cristiano Ronaldo ដែលជាអតីតមិត្តរួមក្រុមនៅ Real Madrid។
កីឡាករសញ្ជាតិបារាំងវ័យ៣៤ឆ្នាំរកបាន៤ទល់នឹង Chelsea កាលពីវគ្គ៨ក្រុមចុងក្រោយ និង៣គ្រាប់ពេលប៉ះជាមួយ Paris Saint-Germain នៅវគ្គ១៦ក្រុមចុងក្រោយ។ ហើយសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ City រូបគេរកបាន៣គ្រាប់បន្ថែមទៀត ធ្វើឲ្យគេមាន១០គ្រាប់ក្នុងវគ្គចាញ់ធ្លាក់។
បើគិតគ្រាប់គ្រប់ជុំក្នុងពានរង្វាន់ UCL រដូវកាល២០២១-២២នេះ Benzema កំពុងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេមាន១៥គ្រាប់។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Real និង Liverpool នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២២ខាងមុខ៕