ពិតជាអស្ចារ្យណាស់…បច្ចេកវិទ្យាកាមេរ៉ា Galaxy S22 Series ថតរូបបានស្អាតគ្មានគូប្រៀប

  • 2022-05-06 03:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពដែលថតនៅពេលយប់ចេញពីស្មាតហ្វូនភាគច្រើនមានស្នាមអុច ព្រាល មិនច្បាស់ ខ្មៅៗ មិនស្អាត…ត្រូវអត់? មិនបាច់ប្រាប់ចម្លើយក៏ដឹងថាអ្នកដែលកំពុងអានដឹងច្បាស់ក្នុងចិត្តខ្លួនឯងហើយ។ អ៊ីចឹងថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្សសាមសុង អាចដោះស្រាយបញ្ហានេះជូនពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បានទេ បើធ្វើមិនបាន…ម្តេចនឹងជាប់ឈ្មោះជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈានមុខគេក្នុងពិភពលោកទៅហ្អ៎ក…!

យើងដឹងហើយថាក្រុមហ៊ុន សាមសុង បានអភិវឌ្ឍន៍ទាំង ផ្នែក Camera Hardware និង Photo Software ទៅលើគ្រប់ម៉ូឌែល Galaxy S22 Series របស់ខ្លួនដែលធ្វើឱ្យលោកអ្នកអាចថតរូប ឬវីដេអូនៅទីងងឹត នៅកន្លែងដែលស្ទើរពន្លឺ ទោះមិនមានពន្លឺគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏នៅតែអាចផ្តិតយករូបភាពបានភ្លឺច្បាស់ ដាច់ស្អាត ស្ទើរតែគ្មានស្នាមអុច និងស្នាមព្រាលឡើយ។ ឥឡូវនេះ យើងមកមើលឱ្យកាន់តែច្បាស់ទាំងអស់គ្នាពីកំពូលអានុភាពក៏ដូចជាលក្ខណៈពិសេសនៃកាមេរ៉ាដ៏ល្អឯកក្នុងលោករបស់ Galaxy S22 Series ដូចខាងក្រោមនេះ៖

Galaxy S22 Ultra 5G

  • កាមេរ៉ាមុខ៖ 40MP, f/2.2, 26mn (wide), PDF

  • សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps

  • កាមេរ៉ាក្រោយ៖ 108MP, f/1.8, 23mm (wide), PDAF, Laser AF, OIS, 100x Space Zoom

     10MP, f/4.9, 230mm (Periscope), PDAF, OIS, 10x Optical Zoom  
    
     10MP, f/2.4, 70mn (Telephoto), Dual Pixel PDAF, OIS, 3x Optical Zoom  
    
     12MP, f/2.2, 13mm, 120o (Ultra-wide), Dual Pixel PDAF, Super Steady Video 
    
  • សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, HDR10+

Galaxy S22+ 5G

  • កាមេរ៉ាមុខ៖ 10MP, f/2.2, 26mn (wide), Dual Pixel, PDF

  • សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps, Dual Video Call, Auto-HDR

  • កាមេរ៉ាក្រោយ៖ 50MP, f/1.8, 23mm (wide), Dual Pixel PDAF, OIS

    10MP, f/2.4, 70mm (Telephoto), PDAF, OIS, 3x Optical Zoom 
    
    12MP, f/2.2, 13mm, 120o (Ultra-wide), Super Steady Video 
    
  • សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, HDR10+

Galaxy S22 5G

  • កាមេរ៉ាមុខ៖ 10MP, f/2.2, 26mn (wide), Dual Pixel, PDF

  • សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps, Dual Video Call, Auto-HDR

  • កាមេរ៉ាក្រោយ៖ 50MP, f/1.8, 23mm (wide), Dual Pixel PDAF, OIS

    10MP, f/2.4, 70mm (Telephoto), PDAF, OIS, 3x Optical Zoom 
    
    12MP, f/2.2, 13mm, 120o (Ultra-wide), Super Steady Video 
    
  • សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, 1080p@30/60/240fps, 720p@960fps HDR10+

សូមបញ្ជាក់ម្តងទៀតដែរថា បើមានតែផ្នែកកាមេរ៉ា Hardware តែមួយមុខក៏មិនអាចឱ្យ Galaxy S22 Series ក្លាយជាកំពូលស្មាតហ្វូនដ៏ល្អឯកបានដែរ។ ជាក់ស្តែងគឺក្រុមហ៊ុន សាមសុង បានញាត់បញ្ចូលនូវកំពូលបច្ចេកវិទ្យា Photo Software បន្ថែមទៀតដូចជាមុខងារ “Nightography” ដែលធ្វើឱ្យការថតរូប ឬវីដេអូ ពេលយប់ភ្លឺច្បាស់ លម្អិត( very detail) ស្ទើរតែគ្មានស្នាមអុច គ្មានគូប្រៀប និងត្រូវបានពិភពលោកឱ្យរហ័សនាមថាកំពូលអ្នកជំនាញថតពេលរាត្រី ឬទីងងឹតដ៏អស្ចារ្យបំផុតគ្មានពីរ! និយាយទៅគឺថតបានច្បាស់ស្អាត លម្អិតជាងភ្នែកដែលយើងមើលឃើញផ្ទាល់ទៀត។

អ្វីដែលកាន់តែពិសេសបំផុតនោះគឺ មុខងារ Software Super Night Solution ដែលជួយកាត់បន្ថយស្នាមអុច ឬស្នាមព្រាលបានយ៉ាងល្អបំផុត។ អំឡុងពេលលោកអ្នកថតរូប ឬវីដេអូ នៅពេលយប់ ឬទីងងឹត វានឹងប្រើមុខងារ multi-frame processing ដោយយកចេញនូវ frame ណាដែលមិនច្បាស់ ព្រាល ឬមានស្នាមអុច និងសល់ប៉ុន្មានវានឹងធ្វើការច្របាច់បញ្ចូលគ្នាដើម្បើចេញជារូបភាពមួយ ឬវីដេអូមួយដែលមានកម្រិតភាពច្បាស់ ពន្លឺ និងពណ៌ (color tunes) ដ៏ល្អឥតខ្ចោះជាមួយនឹងភាពលម្អិត (details) ដោយប្រើមុខងារ Object Recognition។ សូមបញ្ជាក់ផងដែរថា​ មុខងារ Super Night Solution អាចប្រើបាននៅលើ Portrait Mode និងកាមេរ៉ាខាងមុខបានផងដែរ។

អ៊ីចឹងសរុបមកវិញទាំង Camera Hardware និង Photo Software លាយបញ្ចូលគ្នាគឺល្មមគ្រប់គ្រាន់ដែលធ្វើឱ្យ Galaxy S22 Series ក្លាយជាកំពូលស្មាតហ្វូនដ៏ល្អឯកដែលមានកាមេរ៉ាថតច្បាស់ដាច់គេ និងគ្មានគូប្រៀបឡើយ។

ដូច្នេះមាន Galaxy S22 Series ក្នុងដៃ លោកអ្នកមិនចាំបាច់ខ្មាសអៀន មិនហ៊ានក្នុងការចាប់ទាញយកទូរស័ព្ទចេញមកផ្តិតយកគ្រប់រូបភាព ឬវីដេអូនៅពេលយប់ ឬនៅទីងងឹតដែលខ្សោយពន្លឺទៀតនោះទេ! គ្រប់រូប ឬវីដេអូដែលអ្នកថតគឺដឹងតែពេញចិត្ត ពេញថ្លើមតែម្តង! យើងនៅមានមុខងារអស្ចារ្យជាច្រើនទៀតដែលលោកអ្នកមិនទាន់បានដឹង ឬពុំទាន់ដឹងច្បាស់លម្អិតអស់! អ៊ីចឹងកុំភ្លេចតាមដានជាបន្តនៅពេលខាងមុខឆាប់ៗនេះទៀត។

ខាងក្រោមនេះជារូបថតដោយ Galaxy S22 Series៖

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទូទាំងប្រទេសនៅជិតលោកអ្នកបំផុត ឬក៏ចូលទៅកាន់

-Facebook: SamsungCambodia

-IG: samsungcambodia

-TikTok: samsungcambodia

លោកអ្នកក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈលេខ៖ 1800-20 32 3 ៕

អត្ថបទ៖ រក្សា