Crush K-Pop ជំនាន់ទី ២ របស់អ្នកគាំទ្រ គឺ Hangeng មាន​កូនដំបូងជាមួយនឹង​ប្រពន្ធហើយ

  • 2022-05-09 02:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២២ កំពូលតារា​ចម្រៀង/សម្ដែង Hang Geng (អតីតសមាជិកក្រុម Super Junior) និងភរិយា Celina Jade បានប្រកាសដំណឹង​ពិសេសមួយគឺ ពួកគេ​មានកូនជាមួយគ្នា​ជា​លើកដំបូង​ហើយ។

ផ្អែក​លើគណនីបណ្ដាញ​សង្គមផ្លូវការ​ Han Geng បាន​បង្ហោះ​រូប​ខ្លួន និង​ភរិយា ដោយបង្ហាញ​ក្បាលពោះ ដោយ​សរសេរថា​ «ពួកយើងសុទ្ធតែពពោះទាំង ២»

ក្នុងរូប ប្ដីប្រពន្ធ​មួយគូ​នេះ​ ពាក់អាវស ហើយលាត់បង្ហាញក្បាលពោះ ប៉ុន្តែ Celina ទើបជា​ពោះពិតប្រាកដ ឯ Han Geng ជា​ប្ដី ជាក្បាលពោះក្លែងក្លាយទេ។

ជាការពិត Hang Geng គឺជា​តារា​ K-Pop ដែលជា​ជន​បរទេស​ដំបូង​ដែល​ចូល​ប្រឡូក​ក្នុងវិស័យនេះ។ លោកបានបង្ហាញ​មុខ​ដំបូង​ជា​សមាជិក Super Junior នៅឆ្នា ២០០៥ ប៉ុន្តែ​បាន​ចាកចេញ​ពីក្រុម នៅ​ឆ្នាំ ២០០៩ បន្ទាប់ពីកុងត្រា​អស់សុពលភាពជាមួយនឹង​ផលិតកម្ម SM

បន្ទាប់​ពី​ត្រឡប់​ចូល​ទឹកដី​កំណើត គឺ​ប្រទេស​ចិន​វិញ លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​អស្ចារ្យ ជាតារាទោល ដោយជោគជ័យទាំងអាជីពសម្ដែង និង​តន្ត្រី។ ឯ Celina Jade វិញ គឺជា​តារាសម្ដែងដែល​កើតនៅក្នុងទីក្រុងហុងកុង ហើយជាកូនកាត់អាមេរិក ចិន។ ចំពោះ​រឿង​ដែល​ធ្វើឲ្យនាងល្បីឈ្មោះជាងគេ គឺ “Warrior 2”

ពួកគេ​ទាំង ២ នាក់​បាន​រៀបការជាមួយគ្នា​នៅក្នុង​ប្រទេសនូវែលហ្សេឡង់ នៅ​ឆ្នាំ ២០១៩ ក្រោយពីទាក់ទង​មើលចិត្តគ្នាជាង ២ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧ មក៕

ប្រភព៖ Kenh14  

អត្ថបទពេញនិយម