ឈ្លោះគ្នាជាមួយសង្សារ ខឹងចិត្តលោតពីលើអគារខុនដូ ជាន់ទី២៦ លទ្ធផលចុងក្រោយនឹកស្មានមិនដល់!

  • 2022-05-18 03:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីជនជាតិថៃម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ពីលើអគារខុនដូជាន់ទី២៦ ក្នុងទីក្រុងបាងកក ក្រោយពីបានឈ្លោះប្រកែកគ្នាជាមួយសង្សារដែលជាជនជាតិបរទេស។

ក្រុមជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុដើម្បីយកនារីរូបនោះទៅព្យាបាលនៅមន្ទីរពេទ្យចម្ងាយ ១ គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ ប៉ុន្តែខាងមន្ទីរពេទ្យបានបដិសេធមិនទទួលព្យាបាលនោះទេ។ មន្ទីរពេទ្យបាននិយាយថា របួសរបស់ស្ត្រីនេះគឺធ្ងន់ធ្ងរពេកសម្រាប់ពួកគេក្នុងការព្យាបាល ដោយសារតែពួកគេមិនមានឧបករណ៍គ្រប់គ្រាន់។

នារីរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយកន្លែងទៀតពោលគឺត្រូវរង់ចាំរហូតដល់ទៅ២ម៉ោងទើបទទួលបានការព្យាបាល។ ក្រោយពិនិត្យឃើញថា នាងបាន​បាក់​ជើង​ទាំង​ពីរ និងមិនរងរបួសដល់ក្បាលទេ។ ​អ្នក​លេងបណ្តាញសង្គមនៅក្នុងប្រទេស​ថៃ​ សម្តែងការខឹង​សម្បារ​ជា​ខ្លាំង​ដែល​ត្រូវ​ចំណាយ​ពេល​២​ម៉ោង​ទម្រាំនារីរងគ្រោះ​ទទួល​បានការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរូបនេះ បានឈ្លោះប្រកែកជាមួយសង្សារជាជនជាតិបរទេស ហើយមួយសន្ទុះក្រោយមកក៏បានលោតពី រានហាល ខុនដូជាន់ទី ២៦ ក្នុងតំបន់ Rakhamhaeng នៃទីក្រុងបាងកក បង្កឱ្យអ្នករស់នៅតំបន់នោះមានការភ្ញាក់ផ្អើលជាខ្លាំង៕

ប្រភព៖ The Thaiger   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម