​តិកនិក​ដើម្បី​ឲ្យ​ក្មេងៗ​ដែល​ចូល​រួម GO FC ទទួល​បាន​ជំនាញ​កាន់​តែ​ច្បាស់​ពី​បាល់ទាត់​

  • 2022-05-20 07:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​បាល់ទាត់​កុមារី​​ក្រោម​អាយុ​១២​ឆ្នាំ​ គឺ​កំណត់​ឲ្យ​ការ​ចូលរួម​ស្ថិត​នៅ​​ចន្លោះ​អាយុ​ចាប់​​ពី​ ៦ ទៅ​១២ ឆ្នាំ ហើយ​កម្មវិធី​នេះ ​នឹង​ចាប់​ផ្ដើ​ម​ធ្វើ Camping លើក​ដំបូង​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​២៩ ​ខែ​ឧសភា ឆ្នាំ​២០២២ ​នៅ​ក្លឹប​ ​CIS Roller Dome និង DIB Club ចាប់​ពី​ម៉ោង ៤ ដល់ ៦:៣០លា្ងច​​។

បច្ចុប្បន្ន​ព្រឹត្តិការណ៍ ​បាល់ទាត់ កុមារី ក្រោម១២​ឆ្នាំ​ Girls Onside Football Cambodia ​( GOFC ) ​បាន​និង​កំពុង​​​ធ្វើ​ការ​ហ្វឹកហាត់​ ​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៤ទៅ​ម៉ោង​៥​ល្ងាច​​នៅ ​DIB Club ។ ការ​ចូល​រួម​នេះ​​​កុមារី​អាច​ទទួល​បា​ន​ការ​បណ្ដុះ​បណ្ដាល​​បច្ចេកទេស​មូលដ្ឋាន​គ្រឹះ​​នៃ​បាល់​ទាត់​ ​ដែល​បង្ហាញ​ និង​បង្ហាញ​ដោយ​អ្នក​គ្រូ​បាល់ទាត់​ កេត មីលា ​របស់​អង្គការ Go FC ។

​ចង់​ដឹង​ថា តើ​ការ​បង្ហាញ​នោះ​អ្នក​គ្រូ​និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​