មកស្គាល់ស្នាដៃជាច្រើន បង្កើតឡើងដោយមនុស្សស្រី អស់រយៈកាលជាយូរមកហើយ

  • 2022-05-23 08:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ប្រៀប​បាន​ដូច​ជា​ឃ្លាំង​ដែល​ផ្ទុក​នូវ​គំនិត​ច្នៃ​ប្រឌិត​ ការ​បង្កើត​ថ្មី​​រួម​ទាំង​របស់​របរ​ជា​ច្រើន​ទៀត សម្រាប់​ទុក​​ឲ្យ​មនុស្ស​បាន​ប្រើ​ប្រាស់​រហូត​មក​ដល់​បច្ចុប្បន្ន។ ស្នាដៃ​ទាំង​នោះ​ទៀត​សោត ភាគ​ច្រើន​ត្រូវ​បាន​រក​ឃើញ​​ដោយ​អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​សិក្សា​ស្រាវជ្រាវ​ល្បីៗ។ ឧទាហរណ៍​ដូច​ជា Newton Tesla និង Einstein ជាដើម។ ក្នុង​នោះ​ដែរ ក៏​មាន​ស្នាដៃ​ល្បី​ៗ​ជា​ច្រើន​ទៀត ដែល​បាន​​បង្កើត​ឡើង​ដោយ​មនុស្ស​ស្រី សុទ្ធ​សឹង​តែ​ជា​វត្ថុ​សំខាន់​ៗ នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

១. ទូ​ទឹកកក

Florence Parpart គឺ​ជា​ស្តី្រ​ដែល​បាន​បង្កើត​ទូ​ទឹកកក​ដំបូង​គេ​បង្អស់​ ក្នុង​អំឡុង​ឆ្នាំ ១៩១៤។ នាង​ក៏​ជា​សហគ្រិន​​​ជោគជ័យ​មួយ​រូប ដែល​អាច​អភិវឌ្ឍ​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​គ្រប់​គ្រង​ដំណើរ​ការ​នៃផលិតផល​បាន​ដោយ​​ខ្លួន​ឯង។

២. ផ្លិត​សម្រាប់​បក់​ទឹក​​លើ​កញ្ចក់​ឡាន

​Mary Anderson ​ជា​អ្នក​មាន​គំនិត​បង្កើត​ផ្លិត​ទឹក​ឡាន ក្នុង​ឆ្នាំ ១៩០៣ ព្រោះ​តែ​ចង់​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​បើកបរ ដោយ​ពុំ​ចាំ​បាច់​ចុះ​មក​សម្អាត​ផ្ទាល់​ដៃ ពេល​កញ្ចក់​កខ្វក់។ គំនិត​មួយ​នេះ​ដែរ ត្រូវ​បាន​ក្រុមហ៊ុន​ទោចក្រយានយន្ត​នានា មិន​ទទួលស្គាល់​និង​លុប​បំបាត់​ចោល ក្នុង​ឆ្នាំ​ ១៩២០។ ក្រោយ​មក​ទៀត នៅ​ពេល​​ដែល​​ឡាន​កាន់​តែ​រីក​ចម្រើន​​ខ្លាំង​ទៅៗ ទើប​​ស្នាដៃ​បង្កើត​មួយ​នេះ ​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ឡើង​វិញ​។

​​​​៣. សឺរ៉ាំង

Letitia Mumford Geer គឺ​ជា​ស្រ្តី​ដំបូង​ ដែល​បាន​បង្កើត​សឺរ៉ាំង​ចាក់​ថ្នាំ ក្នុង​ឆ្នាំ ១៨៩៦ ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​មក​ទល់​សព្វ​ថ្ងៃ។

៤. Wi-Fi

Hedy Lamarr ​ជា​តារា​សម្តែង​ស្រី ក្នុង​សម័យ​សង្គ្រាម​លោក ហើយ​ក៏​ជា​អ្នក​បង្កើត​និង​​ធ្វើ​ការ​លើ​ផ្នែក បច្ចេកវិទ្យា​ឥត​ខ្សែ ដើម្បី​កាត់​បន្ថយ​បញ្ហា​រំខាន ក្នុង​សង្រ្គាម​លោក​លើក​ទី​២។ នាង​មិន​ដែល​រក​ចំណូល​បាន ពី​បច្ចេកវិទ្យា​មួយ​នេះ​ឡើយ ថែម​ទាំង​ឲ្យ​វា​ដោយ​ឥត​គិត​ថ្លៃ ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក ដើម្បី​ត​តាំង​ជាមួយ​ក្រុម​ណាស៊ីស​​​​។

៥. កម្មវិធី​កុំព្យូទ័រ

អ្នក​ស្រី​បណ្ឌិត​ Grace Murray Hopper គឺ​ជា​ឧត្ដមនាវី​កងទ័ព​ជើង​ទឹក​អាមេរិក​និង​ជា​អ្នក​បង្កើត​ COBOL ដែល​ជា​កម្មវិធី​​​ភាសា​​កុំព្យូទ័រ​ដ៏​ទំនើប​​។ អ្នក​ស្រី​និង​Howard Aiken ​បាន​រួម​គំនិត​ច្នៃ​ប្រឌិត កុំព្យូទ័រ​Harvard's Marl I មាន​ទម្ងន់​ដល់​ទៅ ៥ តោន នៅ​ក្នុង​ឆ្នាំ ១៩៤៤។

​៦. ក្បួនដោះស្រាយកុំព្យូទ័រ (algorithm)

Ada Lovelace មាន​ម្តាយ​ជា​​វិទ្យាសាស្រ្ត​មួយ​រូប​​ឈ្មោះ​ថា Lord Byro។ ត្រឹម​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ នាង​បាន​ធ្វើ​ការ​ជាមួយ Charles Babbage នៅ​ឯ​សាកលវិទ្យាល័យ​​ក្នុង​ទីក្រុងឡុងដ៍ ដើម្បី​សិក្សា​លើ​គម្រោង​អភិវឌ្ឍ​ ក្បួន​ដោះ​ស្រាយ​កុំព្យូទ័រ​រហូត​បាន​សម្រេច។

៧. នំ​ឃុកឃី​សូកូឡា​​​

Ruth Graves Wakefield ជា​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​ជាប់​​ចិត្ត​ខាង​ផ្នែក​ដុត​នំ។ នាង​ក៏​ជា​អ្នក​បង្កើត​នំ​ឃុក​ឃី បន្ថែម​គ្រាប់​សូកូឡា​នៅ​ពី​​ខាង​ក្នុង ដែល​ជា​រសជាតិ​ថ្មី​ពេញ​និយម​រហូត​មក​ដល់​បច្ចុប្បន្ន​។

៨. ម៉ាស៊ីន​ទឹក​ក្តៅ

​​Ida Forbes បាន​បង្កើត​ម៉ាស៊ីន​​ទឹក​ក្តៅ ក្នុង​ឆ្នាំ​ ១៩១៧ ដែល​ត្រូវ​បាន​គ្រប់​គ្នា​អរគុណ ដល់​ស្នាដៃ​មួយ​នេះ។

តាម​ការ​ពិត មិន​មែន​តែ​បុរស​នោះ​ទេ​ មនុស្ស​ស្រី​​​ក៏​បាន​​ចូល​រួម​រួម​ចំណែក​​យ៉ាង​ច្រើន​ក្រៃ​លែង រួម​ទាំង​សមត្ថភាព​អស្ចារ្យ​ជា​​ច្រើន​រៀប​​រាប់​មិន​អស់​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត៕

ប្រភព៖​​​​ indiatoday , sarcasm | ប្រែសម្រួល៖ ដេត ឈុនអ៉ី