រស់នៅជាមួយពស់វែក ១៤ក្បាលជាងមួយខែទើបដឹង ចុងក្រោយរើចេញទាំងព្រលឹងចុងសក់!

  • 2022-05-26 04:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារមួយនៅខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ បានរើចេញពីផ្ទះជួលរបស់ពួកគេភ្លាមៗ បន្ទាប់ពីបានរកឃើញពស់វែកចំនួន ១៤ ក្បាលនៅក្នុងផ្ទះ។

លោក Erawan បានឱ្យដឹងថា លោកបានរកឃើញកូនពស់វែកដែលទើបនឹងកើតចេញពីរន្ធនៅក្នុងផ្ទះ។ ក្រោយមក បានរកឃើញពស់កាន់តែច្រើនឡើងៗ ខ្លះនៅក្រោមខ្នើយ ក្នុងស្បែកជើង ក្នុងភួយ និងក្នុងទូខោអាវជាដើម។ ក្រោយពីបានរើចេញពីផ្ទះជួលនោះ ស្អែក​ឡើងលោក Erawan បាន​ត្រឡប់​ទៅ​ផ្ទះ​នោះវិញ ដើម្បីស្វែងរក​ពស់​បន្ថែម​ទៀត។ លោក​បាន​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចូល​ក្នុង​រន្ធ ហើយ​កូន​ពស់វែក​៧​ក្បាល​ បាន​ចេញមក។ សរុបមក ពស់វែកចំនួន ១៤ក្បាល ត្រូវបានរកឃើញនៅពេញផ្ទះ។

Erawan បានប៉ាន់ប្រមាណថា គ្រួសាររបស់លោកបានរស់នៅក្នុងផ្ទះជាមួយពស់វែកអស់រយៈពេលជាងមួយខែមកហើយ ដោយបានពោលថា សំណាងណាស់ដែលគ្មាននរណាម្នាក់ត្រូវបានខាំ និងរងរបួស៕

ប្រភព៖ The Thaiger   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម