ប្រូម៉ូសិនពិសេសសម្រាប់រដូវកាលភ្លៀងធ្លាក់! កុំឱ្យសើមខ្លួន សាកល្បងជាមួយនឹងតាក់ស៊ីទំនើប LM CAR

  • 2022-06-03 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នារដូវកាលភ្លៀងធ្លាក់ជោគជាំនេះ ពិតជាពិបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នកធ្វើការងារក្នុងទីក្រុងតែម្ដង។ បើភ្លៀងយ៉ាងនឹងធ្វើដំណើរដោយម៉ូតូច្បាស់ជាពិបាក ហើយបើជិះឡានផ្ទាល់ខ្លួនមិនសូវស្គាល់ផ្លូវ ខ្លាចជិះចំផ្លូវលិចទឹកទៀត។

ដូច្នេះជម្រើសល្អ សម្រាប់លោកអ្នកនារដូវកាលភ្លៀងធ្លាក់នេះ កុំភ្លេចកក់ហៅរថយន្តតាក់ស៊ីទំនើបរបស់ LM CAR ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។

LM CAR មិនដែលឱ្យអតិថិជនខកបំណងឡើយ ព្រោះថាឥឡូវនេះខាងក្រុមហ៊ុនកំពុងតែផ្ដល់ជូនជាមួយនឹងប្រូម៉ូសិនក្នុងរដូវកាលភ្លៀងធ្លាក់នេះ អតិថិជនគ្រាន់តែប្រើប្រាស់ប្រូម៉ូកូដ «RAINY» និងទទួលបានកញ្ចប់គូប៉ុងបញ្ចុះតម្លៃភ្លាមៗពីក្រុមហ៊ុន ហើយលោកអ្នកអាចប្ដូរបានម្ដងក្នុងមួយសប្ដាហ៍ (Exchange 1 time per week)។

បន្ថែមពីលើប្រូម៉ូសិនខាងលើនេះ អតិថិជនរបស់ LM CAR ទាំងអស់អាចប្រើប្រាស់ជាមួយនឹង ប្រូម៉ូកូដ LMWEEKEND ដើម្បីទទួលបានគូប៉ុងសម្រាប់ការធ្វើដំណើរនៅថ្ងៃចុងសប្ដាហ៍ ។

ដែលប្រូម៉ូសិនមានរហូតដល់ដាច់ខែមិថុនា ចាំអីទៀត ប្រូម៉ូសិនច្រើនដល់ម្លឹង ដោនឡូតអេបទុកក្នុងទូរសព្ទដៃឱ្យហើយទៅ ដើម្បីងាយស្រួលក្នុងការកក់ហៅរថយន្ត។ ដោនឡូតទីនេះ៖ LM CAR

អស់បារម្ភក្នុងការធ្វើដំណើរ ហើយលោកអ្នកអាចធ្វើដំណើរដោយមានទំនុកចិត្ត ដោយគ្រាន់តែកំណត់ទីតាំងរបស់ខ្លួនដើម្បីឱ្យរថយន្តទៅទទួល និងកំណត់ទីតាំងគោលដៅដែលត្រូវទៅជាការស្រេច។

សម្រាប់ការធ្វើដំណើរវាងផ្លូវ គេចផ្លូវស្ទះ ឬគេចផ្លូវលិចទឹក ខាងក្រុមហ៊ុនមិនមានគិតតម្លៃបន្ថែមនោះទេ ដូច្នេះហើយលោកអ្នកនឹងកាន់តែមានភាពកក់ក្ដៅក្នុងការប្រើប្រាស់ជាមួយសេវាកម្មឡានតាក់ស៊ីទំនើបមួយនេះ។

ផ្ដល់ជូនកាន់តែសម្បូរបែប ក្នុងរថយន្តមានជូនជាទឹកបរិសុទ្ធសម្រាប់ភ្ញៀវ មានក្រដាសជូតមាត់ និងមានឆ័ត្រពេលមកទទួលអតិថិជន។ល។

ចំណែកឯក្នុងរថយន្តវិញ កាន់តែមានផាកសុខភាព ព្រោះថាគ្រប់រថយន្តតាក់ស៊ីទំនើបរបស់ LM CAR ទាំងអស់សុទ្ធតែបាញ់សម្អាតសម្លាប់មេរោគដោយប្រើប្រាស់ផលិតផលដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ។

ជិះដោយសុវត្ថិភាព ជិះជាមួយ LM CAR

សម្រាប់ព័ត៌មានបន្ថែម ឬកម្មវិធីប្រូម៉ូសិនថ្មីៗ លោកអ្នកចូលទៅកាន់៖

  • ហ្វេសប៊ុកផេក៖ LM CAR
  • ដោនឡូតអេប៖ LM CAR
  • ឬតាមរយៈលេខទូរសព្ទ៖ 096 596 596 8/ 018 777 6666៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម