ត្រៀមលុយ! iPhone 14 នឹងឡើងថ្លៃលើសមុន ១០០ដុល្លារ

  • 2022-06-03 04:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 14 ម៉ូឌែល Pro ដែលត្រៀមប្រកាសចេញនៅ ខែកញ្ញា ខាងមុខនេះ ត្រូវបានគេរំពឹងថានឹងឡើងថ្លៃលើសមុនដល់ទៅ ១០០ដុល្លារ នេះបើផ្អែកតាមដំណឹងចចាមអារ៉ាមជាច្រើនក្នុងវិស័យស្មាតហ្វូន។

នោះមានន័យ iPhone 14 Pro នឹងមានតម្លៃដល់ទៅ ១០៩៩ដុល្លារ និង Pro Max មានតម្លៃ ១១៩៩ដុល្លារ ខណៈឆ្នាំមុន iPhone 13 Pro មានតម្លៃត្រឹម ៩៩៩ដុល្លារ និង 13 Pro Max តម្លៃត្រឹម ១០៩៩ដុល្លារ តែប៉ុណ្ណោះ។

ចំណែកឯម៉ូឌែលធម្មតាវិធី Apple នឹងលែងផលិត iPhone 14 mini ព្រោះកង្វះអ្នកគាំទ្រ ប៉ុន្ដែ ពួកគេនឹងជំនួសវិញដោយ iPhone ម៉ូឌែលធម្មតាប្រើអេក្រង់ធំ មានឈ្មោះថា iPhone 14 Max។ ដែល iPhone 14 Max នឹងមានតម្លៃ ៩៩៩ដុល្លារ រីឯ iPhone 14 មិនមានដំណឹងតម្លៃពីវានៅឡើយនោះទេ។

គួរបញ្ជាក់ថា ការតម្លើងតម្លៃប្រមាណ ១០០ដុល្លារ ទៅលើម៉ូឌែល Pro ក៏ព្រោះតែ វានឹងប្រើអេក្រង់ថ្មី ប្ដូរពីឆកមកជារន្ធទម្លុះអេក្រង់ និងទ្រវែងតូច ដូចជាអក្សរ “i” ប្រើបច្ចេកវិទ្យា Always On Display មានគែមអេក្រង់ខ្លីជាងមុន និងប្រើសែនស័រកាមេរ៉ាថ្មីដល់ទៅ 24MP ផងដែរ៕

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កុសល