TikTok មានបេសកកម្មបំផុសភាពច្នៃ​ប្រឌិត និងការវិនិយោគលើសុខុមាលភាពឌីជីថលនៅកម្ពុជា

  • 2022-06-17 04:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លែតហ្វមវីដេអូខ្លីៗ TikTok ដែលមានបេសកកម្មបំផុសភាពច្នៃ​ប្រឌិត និងនាំមកនូវភាពរីករាយ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីថែរក្សាសុខុមាលភាពឌីជីថលរបស់សហគមន៍ TikTok ក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងពិភពលោក។ ការបង្ហោះសារនាពេលថ្មីៗនេះរបស់ TikTok បានពន្យល់អំពីមុខងារចុងក្រោយបំផុតរបស់ភ្លែតហ្វមនេះ៖

នៅ TikTok យើងជឿថា បទពិសោធន៍ឌីជីថលរបស់យើងគួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ការតភ្ជាប់ទំនាក់ទំនង និងការធ្វើឱ្យមានភាពប្រសើរឡើង។ ការមានទំនាក់ទំនងជាវិជ្ជមានជាមួយឧបករណ៍ឌីជីថល និងអ៊ែប មិនមែនគ្រាន់តែនិយាយអំពីការគ្រប់គ្រងពេលវេលាសម្លឹងមើលអេក្រង់សរុបក្នុងកម្រិតមិនប៉ះពាល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏និយាយអំពីការគ្រប់គ្រងបទពិសោធអនឡាញរបស់អ្នកប្រើប្រាស់ និងរបៀបដែលឧបករណ៍និងអ៊ែបទាំងនោះធ្វើឱ្យពួកគេទទួលអារម្មណ៍ផងដែរ។ នោះហើយគឺជាមូលហេតុដែលយើងកំពុងចាត់វិធានការមួយចំនួននៅថ្ងៃនេះ ដើម្បីជួយគាំទ្រដល់សុខុមាលភាពឌីជីថលរបស់សហគមន៍យើង នៅពេលដែលពួកគេបង្កើត និងរកឃើញនៅលើ TikTok។

នៅពេលដែលយើងលើកទឹកចិត្តមនុស្សឱ្យគិតបានច្បាស់លាស់អំពីការបង្កើតទម្លាប់ឌីជីថលវិជ្ជមាន យើងកំពុងដាក់ឱ្យដំណើរការឧបករណ៍អនុវត្តថ្មីចំនួនពីរ ដើម្បីជួយឱ្យមានភាពកាន់តែងាយស្រួលសម្រាប់សហគមន៍របស់យើងក្នុងការគ្រប់គ្រងបទពិសោធន៍ TikTok របស់ពួកគេ។ យើងដាក់កម្រិតកំណត់រយៈពេលសម្លឹងមើលអេក្រង់ប្រចាំថ្ងៃរួចហើយ ដែលជួយអ្នកប្រើប្រាស់ឱ្យសម្រេចចិត្តថា តើពួកគេចង់ចំណាយពេលវេលាយូរប៉ុណ្ណានៅលើអ៊ែបរបស់យើងក្នុងមួយថ្ងៃៗ។

ឥឡូវនេះ យើងកំពុងដាក់ដំណើរការឧបករណ៍មួយទៀតដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថា តើពួកគេចំណាយពេលវេលារយៈពេលប៉ុន្មាននៅលើ TikTok ក្នុងពេលមួយលើក ដោយបើកដំណើរការមុខងារសម្រាកសម្លឹងមើលអេក្រង់ជាប្រចាំ (regular screen time breaks)។ មុខងារទាំងនេះនឹងរំឭកអ្នកប្រើប្រាស់ឱ្យឈប់សម្រាកបន្ទាប់ពីពួកគេសម្លឹងមើលអេក្រង់ឥតឈប់ក្នុងរយៈពេលជាក់លាក់មួយ ដែលពួកគេអាចកំណត់តាមត្រូវការរបស់ខ្លួនបាន។

ផ្ទាំងគ្រប់គ្រងម៉ោងសម្លឹងមើលអេក្រង់ថ្មីរបស់យើងក៏នឹងផ្តល់ទិន្នន័យសហគមន៍របស់យើងអំពីថា តើអ្នកប្រើប្រាស់ចំណាយពេលប៉ុន្មានលើ TikTok ផងដែរដោយផ្តល់ជូនព័ត៌មានសង្ខេបអំពីពេលវេលាប្រចាំថ្ងៃរបស់ពួកគេដែលបានចំណាយលើអ៊ែប ចំនួនដងដែលពួកគេបើកអ៊ែប និងកាវិភាគអំពីការប្រើប្រាស់នៅពេលថ្ងៃ និងនៅពេលយប់។ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសបានផងដែរសម្រាប់ការជូនដំណឹងប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលផ្ទាំងគ្រប់គ្រងម៉ោងសម្លឹងមើលអេក្រង់របស់ពួកគេ។

ដើម្បីគាំទ្រសហគមន៍របស់យើងក្នុងការគិតអំពីទម្លាប់ឌីជីថលរបស់ពួកគេ យើងក៏បានបោះពុម្ពសៀវភៅមគ្គុទ្ទេសក៍ថ្មីមួយផងដែរស្តីពី តើខ្ញុំអាចមើលសុខុមាលភាពឌីជីថលរបស់ខ្ញុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំដោយរបៀបណា? ដែលអាចរកបាននៅទំព័រមជ្ឈមណ្ឌលសុវត្ថិភាព (Safety Centre) របស់យើង។ សៀវភៅមគ្គុទ្ទេសក៍នេះលើកទឹកចិត្តសហគមន៍របស់យើងឱ្យសម្លឹងមើលកាន់តែទូលំទូលាយអំពីរបៀបដែលពួកគេចំណាយពេលវេលារបស់ខ្លួនលើអ៉ីនធឺណិត មិនថានៅលើ TikTok ឬភ្លែតហ្វមផ្សេងទៀតនោះទេ និងរបៀបដែលពួកគេទទួលអារម្មណ៍ នៅពេលដែលពួកគេកំណត់ព្រំដែនដែលសាកសមបំផុតសម្រាប់ខ្លួនឯង។ យើងក៏នឹងដាក់ដំណើរការមុខងាររំឭកអំពីសុខុមាលភាពឌីជីថលប្រចាំសប្តាហ៍ផងដែរសម្រាប់សមាជិកវ័យក្មេងនៃសហគមន៍របស់យើង។ នៅពេលដែលនរណាម្នាក់មានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំបានប្រើប្រាស់អ៊ែបលើសពី ១០០នាទីក្នុងមួយថ្ងៃ យើងនឹងរំឭកពួកគេអំពីឧបករណ៍កំណត់ម៉ោងសម្លឹងមើលអេក្រង់របស់យើង នៅពេលពួកគេបើកកម្មវិធីលើកក្រោយ។

យើងសង្ឃឹមថា ឧបករណ៍សុខុមាលភាពឌីជីថលថ្មីទាំងនេះបន្តគាំទ្រសហគមន៍របស់យើងក្នុងការជម្រុញទំនាក់ទំនងវិជ្ជមានជាមួយ TikTok។ យើងនឹងបន្តវិនិយោគលើការការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ដើម្បីឱ្យសហគមន៍របស់យើងអាចគ្រប់គ្រងបទពិសោធន៍ TikTok របស់ពួកគេបាន និងផ្តល់សិទ្ធិអំណាចដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ បង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងរីករាយជាមួយការកម្សាន្តទៅតាមវប្បធម៌។

ដៃគូរបស់យើងនិយាយអ្វី៖

វេជ្ជបណ្ឌិត Nina Vasan និងវេជ្ជបណ្ឌិត Sara Johansen ទីប្រឹក្សាមកពី Brainstorm: The Stanford Lab for Mental Health Innovation នៅសាកលវិទ្យាល័យ Stanford University School of Medicine, ដេប៉ាតឺម៉ង់វិកលចរិតវិទ្យាបានឱ្យដឹងថា៖ «អារម្មណ៍នៃការគ្រប់គ្រង គឺជាទិដ្ឋភាពសំខាន់មួយនៃសុខុមាលភាពក្នុងលំហរឌីជីថល។ អ្នកប្រើប្រាស់ត្រូវការឧបករណ៍ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រុងប្រយ័ត្នចំពោះរបៀប ពេលវេលា និងមូលហេតុដែលត្រូវប្រើភ្លែតហ្វមទាំងនេះ។ មុខងារពិសេសដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវការវិភាគលម្អិតអំពីម៉ោងសម្លឹងមើលអេក្រង់ និងអនុញ្ញាតឱ្យពួកគេកំណត់បទពិសោធន៍អនឡាញរបស់ខ្លួនប្រកបដោយភាពបត់បែន ដើម្បីផ្តោតលើគុណភាពជាងបរិមាណនោះ អាចជួយផ្តល់អារម្មណ៍នៃការគ្រប់គ្រងនេះ និងគាំទ្រដល់ការគិតពិចារណា»