ដឹងពេលវេលា ភពទាំង៥ តម្រៀបជួរគ្នាលើអាកាស អាចឱ្យមនុស្សលោកយើងមើលឃើញម្តងទៀតហើយ!

  • 2022-06-24 03:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍តារាសាស្រ្ត ដ៏កម្របានកើតឡើងកាលពីយប់ទៀបភ្លឺឈានចូលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ ដោយភពទាំង ៥ បានតម្រង់ជួរគ្នានៅលើលំហរអាកាស ដោយបង្កបរិយាសឱ្យមនុស្សលោកយើង ដែលរស់នៅលើភពផែនដី បានទស្សនាឃើញភពទាំងនោះដោយភ្នែកទទេរ។

ភពទាំង ៥ ដែលបានបង្ហាញសម្រស់ឱ្យមនុស្សនៅឋានកណ្តាលបានមើលឃើញដោយកែវនេត្រាទាំងគូនោះ មានដូចជា ភពសៅរ៍ ភពព្រហស្បតិ៍ ភពអង្គារ ភពសុក្រ និងភពពុធ។ អាចថានេះជាព្រឹត្តិការណ៍តារាសាស្រ្តដ៏កម្រមួយ ព្រោះតាមការបញ្ជាក់ពីអ្នកអវកាស ព្រឹត្តិការណ៍នេះនឹងកើតឡើងម្តងទៀត ប៉ុន្តែត្រូវរង់ចាំរហូតដល់ឆ្នាំ ២០៤០ ឯណោះ។

គួរឱ្យដឹងផងដែរថា ភពទាំង៥ តម្រៀបជួរគ្នាដែលមនុស្សលើផែនដីអាចមើលឃើញ នៅពេលចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ ២០០៤៕

ប្រភព៖ Space   ប្រែសម្រួល ៖ សង្ហា