ភ្ញាក់ពីគេងមក ឃើញសញ្ញាមូលនេះលើ iPhone/iPad ធ្លាប់ឆ្ងល់អត់ថាជាអ្វី?

  • 2022-06-30 04:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់ឬអត់? ភ្ញាក់ពីគេងមកតែងឃើញកម្មវិធីនៅលើ iPhone ឬ iPad មានសញ្ញាមូលមួយ នៅក្បែរឈ្មោះកម្មវិធីរបស់អ្នក? ហើយយើងនឹងប្រាប់អ្នក ថាវាជាអ្វី?

ពិតណាស់សញ្ញាមួយនេះបង្ហាញថា កម្មវិធីមួយនោះទើបបានអាប់ឌែតរួចរាល់ ហើយវាក៏ជាសញ្ញាមួយចង់ប្រាប់អ្នកថា កម្មវិធីនេះ ទើបបានបន្ថែមមុខងារអ្វីថ្មី។

និយាយឱ្យខ្លី គឺប្រព័ន្ធប្រតិបត្តិការ iOS ដាក់សញ្ញានេះ មានចេតនាឱ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ឃើញកម្មវិធីនោះ មុនកម្មវិធីដទៃ នឹងអាលចុចសាកល្បងមុខងារថ្មីៗ។

បើអ្នកឧស្សាហ៍ឃើញកម្មវិធីរបស់អ្នកមានសញ្ញាមូលបែបនេះ បានន័យថាកម្មវិធីផ្សេងៗរបស់អ្នកអាប់ឌែតដោយស្វ័យប្រវត្តិ។ បើអត់ដែលឃើញបែបនេះទេ ឬចង់ឱ្យកម្មវិធីអាប់ឌែតដោយស្វ័យប្រវត្តិ អ្នកអាចចូលទៅបើកវាបាននៅក្នុង Setting > App Store > App Update ចុចបើកជាការស្រេច។

គួរបន្ថែមថា iOS ចាប់ផ្ដើមអាប់ឌែតកម្មវិធីផ្សេងៗដោយស្វ័យប្រវត្តិ នៅរាល់ពេលដែល iPhone ឬ iPad របស់អ្នក ចាប់ផ្ដើមបញ្ចូលថ្មនៅពេលយប់ និងបានភ្ជាប់ទៅកាន់ Wi-Fi៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម