មានសង្ឃឹមឡើងវិញ! ភេ លូត្រាស៊ូម៉ាត្រាណា ជិតផុតពូជកម្របំផុតលើលោក បានរកឃើញនៅតំបន់ទន្លេសាបកម្ពុជា

  • 2022-06-30 07:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វភេ ឬ ភេរោមច្រមុះ ឈ្មោះវិទ្យាសាស្ត្រហៅថា លូត្រា ស៊ូម៉ាត្រាណា (Lutra sumatrana) ដែលជាសត្វភេកម្របំផុតក្នុងចំណោមសត្វភេទាំង១៣ប្រភេទនៅលើពិភពលោក ត្រូវបានរកឃើញរស់នៅវិញតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាបប្រទេសកម្ពុជា។

បច្ចុប្បន្នសត្វភេប្រភេទនេះ ត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីអង្គការ IUCNថាជាសត្វជិតផុតពូជ និងចំនួនថយចុះខ្លាំង ខណ:កាលពីឆ្នាំក្នុងឆ្នាំ១៩៩៨ សត្វភេនេះ ត្រូវបានគេគិតថាស្លាប់ផុតពូជទៅហើយ ចាប់តាំងពីពួកវាមិនត្រូវបានគេប្រទះឃើញនៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លក្ខណ:ពិសេសរបស់“ភេរោមច្រមុះ”គឺនៅត្រង់ពុកមាត់នៅច្រមុះខ្លួនខ្មៅរលោង បានធ្វើឲ្យវាមានរូបរាងទាក់ទាញនិងខុសប្លែកពីប្រភេទសត្វភេដទៃទៀត ជាទូទៅភាគច្រើនច្រើនគេជួបប្រទះសត្វប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍ ពួកវារស់នៅរាយប៉ាយ នៅក្បែរប្រភពទឹក និងចូលចិត្តរស់នៅជាក្រុមតូចៗពី ៤ ទៅ ៦ក្បាល ហើយក៏មានវត្តមាននៅតំបន់ទន្លេសាបប្រទេសកម្ពុជា ជាច្រើនក្បាលផងដែរ។

លើសពីនេះពួកវាចូលចិត្ត ស៊ីត្រី និង ពពួកកំពឹស ក្តាម ជាប្រភពអាហារចម្បង ប៉ុន្តែក៏ចូលចិត្តស៊ីពស់ ថ្លែនបង្គួយ កង្កែប សត្វផ្សេងទៀតដែលពួកវាអាចរកបាននៅជុំវិញទន្លេ។

សូមជម្រាបថា ការថយចុះនៃចំនួនសត្វភេទាំងនេះ ភាគច្រើនដោយសារតែការបំផ្លិចបំផ្លាញជម្រករបស់វានៅតំបន់ទំនាប តំបន់ដីសើម និងព្រៃលិចទឹក សកម្មភាពផ្សេងៗរបស់មនុស្សដូចជាការដាំដុះដំណាំ ការនេសាទ ធ្វើឲ្យមានការផ្លាស់ប្តូរទីជម្រកដីសើមយ៉ាងខ្លាំង ពិសេស សត្វភេត្រូវបានគំរាមកំហែងដោយការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ផងដែរ។

Sources: Wonders of the Mekong

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម