មិនមែនគិតអាក្រក់ទេ តែគិតទុកឱ្យហើយបើបាត់ iPhone តើគួរធ្វើម៉េចទើបរកឃើញ? និងបង្ការយ៉ាងម៉េច?

  • 2022-07-04 08:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានវិធីខ្លះៗដែលយើងគួរដឹងនិងធ្វើពេលបាត់ iPhone ភ្លាមៗ៖

១. ប្រើ Apple Watch ឱ្យ Ping ទៅ iPhone ដើម្បីឱ្យ iPhone ឮសំឡេង និងលោតភ្លើងflash។ របៀបប្រើគ្រាន់តែ ចុចលើ Control Center របស់នាឡិកា និងចុច hold លើ Ping iPhone ដែលមានរូបសម្គាល់ជាទូរសព្ទ។

២. ស្វែងរកទីតាំង iPhone ក្នុងកម្មវិធី Find My ដែលជាកម្មវិធីសុវត្ថិភាពរបស់ Apple ដែលអ្នកអាចចុច Play Sound ដើម្បីឱ្យទូរសព្ទបន្លឺសំលេងឡើង និងចុចលើ Direction ដើម្បីដៅទីតាំងទៅទូរសព្ទ។

៣. ប្រើមុខងារ Mark As Lost ក្នុងករណីអ្នកគ្មានសង្ឃឹមយកទូរសព្ទមកវិញបាន មុខងារនេះនឹងជួយអ្នក ដោយមិនអនុញ្ញាតឱ្យនរណាប្រើទូរសព្ទនេះបានទៀតឡើយខណៈភ្ជាប់ទៅកាន់អ៊ីនធឺណិតភ្លាម។ អ្នកអាចឱ្យ iPhone នោះបង្ហាញសារដំណឹងទៅភាគីកំពុងកាន់ iPhone របស់អ្នកបានផងដែរ ដើម្បីបញ្ជាក់ថាអ្នកជាម្ចាស់ ឬស្នើសុំទូរសព្ទមកវិញ។

របៀបប្រើមុខងារនេះ៖

  • បើកកម្មវិធី Find My > Devices > ចុចលើឈ្មោះទូរសព្ទ > mark as lost និងធ្វើតាមការណែនាំជាការស្រេច។

៤. បញ្ជារឱ្យលុបទិន្នន័យពីចម្ងាយ ដើម្បីឱ្យប្រាកដចិត្តថា គ្មាននរណាម្នាក់អាចចូលប្រើព័ត៌មានឯកជនរបស់អ្នកបាននោះទេ។ ចំណាំ មុខងារនេះបើលុបទិន្នន័យហើយ មិនអាចស្ដារទិន្នន័យមកវិញបានឡើយ។

របៀបប្រើមុខងារនេះ៖

  • បើកកម្មវិធី Find My > Devices > ចុចលើឈ្មោះទូរសព្ទ Erase This Device និងធ្វើតាមការណែនាំជាការស្រេច។

គួរបញ្ជាក់ថា មុខងារសំខាន់ៗខាងលើក្នុងកម្មវិធី Find My ដំណើរការបានចាំបាច់ត្រូវមានគណនី iCloud។ ហើយកម្មវិធី Find My ក៏ដំណើរការជា default ផងដែរ ពេលអ្នកចាប់ផ្ដើមប្រើប្រាស់កម្មវិធី Find My។

ប៉ុន្ដែអ្នកក៏អាចបើកវាឱ្យដំណើរការបានផងដែរ នៅក្នុងទីតាំង៖

  • កម្មវិធី Settings > Apple ID > Find My > Find My iPhone > ចុចបើកជាការស្រេច៕

អត្ថបទ៖ កុសល