Juventus ប្រកាស​យក​បាន​ Pogba ជា​ផ្លូវការ​

  • 2022-07-11 12:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Juventus ប្រកាស​យក​បាន​ ខ្សែបម្រើ​ Paul Pogba ជា​ផ្លូវការ​ក្នុង​ថ្ងៃ​នេះ​។

Pogba បាន​ត្រលប់​មក​ចូល​រួម​ជា​មួយ​ Juventus ដោយ​ Free Transfer ក្រោយ​ចប់​កុងត្រា​ជា​មួយ​ Manchester United កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ។

កីឡាករ​នេះ​ព្រម​ព្រៀង​មក​លេង​ឲ្យ​ក្លឹប​សេះបង្កង់​នេះ​ដោយ​ចុះ​កុងត្រា​រយៈពេល​៤ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦។

នេះ​ជា​លើក​ទី​២ហើយ​ដែល​ Pogba មក​លេង​ឲ្យ​ Juventus ដោយ​លើក​ទី​១ កីឡាករ​នេះ​លេង​ឲ្យ​ក្លឹប​ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៦​ ដោយ​ចូល​រួម​លេង​បាន​ ១៧៨​ប្រកួត​ និង​ស៊ុត​ចូល​ ៣៤គ្រាប់​៕

ប្រភព៖ juventus   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី