សហព័ន្ធ​ហែលទឹក៖​ វគ្គ​គ្រូ​បង្វឹក​ហែល​ទឹក​កម្រិត២​ នេះ​មាន​លក្ខណ​ខ្ពស់​គ្រប់លក្ខខណ្ឌ​​ទើប​អាច​សិក្សា​

  • 2022-07-14 08:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ថា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ហែលទឹក​កម្រិត២​ គឺ​មាន​សារសំខាន់​ និង​លក្ខណ​ខ្ពស់​ដូច​ជា​ជាប់​នៅ​វគ្គ​ Online ​ទើប​មាន​ឱកាស​បន្ត​វគ្គ​ទី២​ អនុវត្តន៍​ផ្ទាល់​ជា​មួយ​គ្រូ​មក​ពី​អន្តរជាតិ​បាន។​

ទិដ្ឋភាពបិទវគ្គម្សិលមិញ

លោក​ ហែល​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ កម្រិត២​ នេះ​គឺ​ជា​វគ្គ​មួយ​ខ្ពស់​ដែល​តម្រូវ​ឲ្យ​សិក្ខាកាម​ចូលរួម​ត្រូវ​រៀន​តាម​ប្រព័ន្ធ​ Online​ សិន​ទើប​ឈាន​ដល់​ការ​រៀន​ផ្ទាល់​ក្នុង​ថ្នាក់។​ យ៉ាងណា​សិក្ខាកាម​ទាំង​២២រូប​គឺ​ធ្វើ​បាន​ល្អ​ទាំង​ការ​ឆ្លើយ​សំនួរ​ និង​ការបំពេញលំហាត់​ផ្សេង​ជា​ដើម។​

ទិដ្ឋភាពបិទវគ្គម្សិលមិញ

វគ្គ​សិក្សា​កម្រិត​អន្តរជាតិ​របស់​ FINA ​នេះ​គឺ​បាន​បង្រៀន​លើ​សកម្មភាព​ជា​ច្រើន​ដូច​ជា​ផែនការ​ហ្វឹកហាត់​ អប់រំ​ផ្លូវ​ចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ បទ​ពិសោធ​ថ្មីៗ​វិទ្យាសាស្ត្រ​កីឡា។​ វិទ្យាសាស្ត្រ​កីឡា​នៅ​ពេល​នេះ​គឺ​បង្ហាត់​កីឡា​តាម​បែប​វិទ្យាសាស្ត្រ​មិនមែន​មើល​និង​ភ្នែក​ទៀត​ទេ​ មាន​ទាំង​ការ​វិភាគ​​តាម​វីដេអូ​ មាន​ការ​វិភាគ​នៅ​ក្នុង​ឈាម​ក៏​ដូច​ជា​ក្នុង​កាយសម្បទា។​ ក្នុង​វិស័យ​កីឡា​ហែល​ទឹក​ឥលូវនេះ​គឺ​មាន​ការ​អភិវឌ្ឍន៍​ច្រើន​ ដូច្នេះ​ម្នាក់ៗត្រូវ​ដើរ​ឲ្យ​ទាន់។​

ទិដ្ឋភាពបិទវគ្គម្សិលមិញ

រំលឹក​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត២​ នេះ​ធ្វើ​ឡើង​ជា​២វគ្គ​គឺ​ទី១​ ចាប់​ពី​ថ្ងៃ​ទី​៨​ មិថុនា​ ដល់​ទី៩​ ខែ​កក្កដា​ តាម​ Online។​ វគ្គ​ទី២​ សិក្សា​ផ្ទាល់​ចាប់​ពី​ថ្ងៃ​ទី៩​ កក្កដា​ ដល់​ ១៣​ កក្កដា​ ២០២២។​ វគ្គ​នេះ​គឺ​បង្រៀន​ដោយ​គ្រូ​ឧបទេស​កម្រិត​អន្តរជាតិ​របស់​ FINA៕​

ទិដ្ឋភាពបិទវគ្គម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​