ច្បាស់ហើយ! បាត់ផ្លាកលេខអាចធ្វើថ្មីវិញបាន ដោយភ្ជាប់មកនូវឯកសារទាំងនេះ

  • 2022-07-19 03:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះក្រសួងសាធារណការ និងដឹកជញ្ជូនកាលបានធ្វើការបកស្រាយចម្ងល់របស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរទាក់ទងទៅនឹងការបាត់ផ្លាកលេខរថយន្ត ថាតើអាចស្នើសុំថ្មីបានទេ និងតម្រូវមានឯកសារអ្វីខ្លះ?

ក្រសួងបានបញ្ជាក់ថា ការបាត់ផ្លាកលេខរថយន្ត បងប្អូនប្រជាពលរដ្ឋគឺអាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា)

ឯកសារតម្រូវរួមមានដូចខាងក្រោម៖

  • អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

  • ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)

  • បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)

ពាក្យបណ្តឹងមានបញ្ជាក់ពី៖

  • ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ (ករណីបាត់ផ្លាកលេខរថយន្តម្ខាង)

  • អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ (ករណីបាត់ផ្លាកលេខរថយន្តមួយគូ)

  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

ជាចុងក្រោយសម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

អត្ថបទដោយ៖ សាន​ សុធារដ្ឋ