វាសនារបស់ Lisa គឺកើតមក ដើម្បីតែរាំ! អាយុ ៥ឆ្នាំមិនទាន់ ចូលហាត់យ៉ាងសស្រាក់

  • 2022-07-19 03:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទស្សនាវដ្ដី Fashion Marie Claire Korea បានបង្ហាញ​រូបភាព​ជាច្រើនរបស់ Lisa ជាមួយនឹង​ Brand ដ៏ស៊ីវិល័យ Celine

មិនឲ្យខកខានឱកាសទេ ទស្សនាវដ្ដីក៏បាន​ធ្វើបទសម្ភាស​ជាមួយនឹង​ Lisa ខ្លះៗដែរ។ ក្នុងបទសម្ភាស នាង​បាន​និយាយថា នាង​ស្រឡាញ់ការរាំ ច្រៀងខ្លាំង ហើយម្ដាយក៏ចាប់អារម្មណ៍ឃើញកូនស្រី​តែមួយនេះ​ មាន​ទំនោរ​ និងនិស្ស័យទៅលើវិស័យ​នេះ​ដែរ។ ដូច្នេះ​អ្នកស្រី​ក៏​ឲ្យកូនចូលរៀនរាំ នៅ​អាយុ ទើប​បាន​ ៥ឆ្នាំ

Lisa បាន​រម្លឹក​ផងដែរ​ទៅកាល​ពីពេល​ហ្វឹកហាត់ និង​បាន​និយាយថា មិនងាយស្រួលនោះទេ។ ទោះជាយ៉ាងណា តារា​ស្រីរូបនេះ​តែង​មាន​ភាព​ជឿជាក់គ្រប់ពេល ព្រោះ​ទុកចិត្តលើសមាជិកទាំងអស់ដែល​ហ្វឹកហាត់ជាមួយនាង​ដែរ។ ពេល​ដល់ពេល តេស្តសមត្ថភាពប្រចាំខែ រាល់ដងនៅ YG កាលនៅជាអ្នកហ្វឹកហាត់ Lisa ថាពិតជាសប្បាយ ក្នុងការបង្ហាញ និងប្រកួតប្រជែងណាស់។

រហូត​មាន​មុខបានចេញ Debut នាង​កាន់តែដុះដាលសមត្ថភាពរាំ បន្ថែម​ពីលើដោយច្រៀង។ ឈាន​ដល់ពេល​ត្រូវ​ចេញអាល់ប៊ុមទោល​វិញ Lisa បាន​និយាយថា ពីដំបូងនាង​ភ័យ​ខ្លាំង ប៉ុន្តែ​ក្រោយ​មាន​ការ​ហាត់សមច្រើនដងមក នាង​ក៏ស្រាប់តែ​បង្កើនភាព​ជឿជាក់ ហើយមកទល់ពេល​នេះ នាង​ពិតជា​ពេញ​ចិត្ត​នឹង​លទ្ធផលចេញពីការប្រឹង​ប្រែងទាំងនោះណាស់៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Kenh14   អត្ថបទ៖ ធារី

អត្ថបទពេញនិយម