Xavi៖ ​នៅ Barcelona ​...​មិន​គិត​ប្រកួត​មិត្ដភាព​អ្វី​ទេ សំខាន់​ឈ្នះ

  • 2022-07-25 03:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Xavi ​បាន​អះអាង​ថា​ក្រុម FC Barcelona ​មិន​ដែល​គិត​ថា​ប្រកួត​មិត្តភាព​ឬ​ផ្លូវការ​ឡើយ ​ដោយ​ពួកគេ​ផ្ដោត​តែ​លើ​លទ្ធផល​ឈ្នះ​ប៉ុណ្ណោះ ​ជា​ពិសេស​ប៉ះ​ក្រុម Real Madrid ​។

​មិត្តភាព​នៅ​ទឹក​ដី​អាមេរិក​ម្សិលមិញ​នេះ ​ក្រុមBarcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ក្នុង​លទ្ធផល ១-០ ​ដោយ​កីឡាករ Raphinha ​ជា​អ្នក​សម្រេច​ទី​បាន។ ​ប្រកួត​នេះ​ដែរ ឃើញ​ថា​ក្រុម​ទាំង​សង​ខាង​ប្រឹងប្រែង​រៀង​ខ្លួន ដោយ​ដាក់​កីឡាករ​ល្អ​ៗ​ចូល​លេង ​រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​លើ​ទីលាន​ផង​ដែរ។ ​តែ​យ៉ាង​លទ្ធផល​ចប់​ការ​ប្រកួត ​មាន​គ្រាប់​បាល់​កើត​ឡើង​តែ​១​គ្រាប់​ប៉ុណ្ណោះ។

​លោក Xavi ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​មក​ទី​នេះ​ដើម្បី​ឈ្នះ ​ហើយ​យើង​បាន​ធ្វើ​វា​។ យើង​រង​សម្ពាធ​រហូត​ដល់​ចប់​ការ​ប្រកួត ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​លទ្ធផល​នៅ​ថ្ងៃ​នេះ។ ​យើង​ជា​ក្រុម​ល្អ​ប្រសើរ​ហើយ។ ​នៅ Barcelona ​មិន​មាន​ការ​ប្រកួត​មិត្តភាព​ទេ...យើង​តែងតែ​ចង់​ឈ្នះ ជា​ពិសេស​ទល់​ក្រុម Real Madrid ​”។

​ដោយ​ឡែក​ងាក​ទៅ​ខាង​លោក Carlo Ancelotti ​វិញ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ការ​ប្រកួត​នេះ​ដែរ​ថា​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ ​ហើយ​លោក​គិត​ថា Real Madrid ​កំពុង​មាន​សមាជិក​ក្រុម​នៅ​រដូវ​កាល​នេះ​ល្អ​ជាង​រដូវ​កាល​មុន​ទៀត។ ​ការ​ប្រកួត​មិត្តភាព​នេះ លោក​ចង់​ឱ្យ​កីឡាករ​បាន​បង្ហាញ​សមត្ថភាព​និង​មាន​នាទី​លេង​ដើម្បី​ស្ទង់​មើល​សមត្ថភាព៕​

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ