តោះ​លួច​ខ្ជិល​មួយ​ភ្លែត! ទៅ​ដើរ​លេង​ភូមិឋាន​របស់​​បង​ប្អូន​លើ​កោះស្ដេច កោះ​ដ៏​ស្អាត​មួយ​របស់​កម្ពុជា

  • 2022-07-27 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កោះស្ដេច គឺ​ជា​ឈ្មោះ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​របស់​កម្ពុជា​មាន​ភូមិសាស្ត្រ​ក្នុង​ទឹកដីខេត្តកោះកុង។ ទី​នេះ គឺ​ជា​ទីតាំង​ដ៏​ទាក់​ទាញ​ទេសចរណ៍​មួយ​របស់​ខេត្ត ក៏​ដូច​ជា​របស់​កម្ពុជា ដែល​អាច​ខាប​ទាញ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ បង្កើត​ជា​ចំណូល​ចាក់​ចូល​សេដ្ឋកិច្ច​សហគមន៍ និង​សេដ្ឋកិច្ចជាតិ។

កោះ​ស្ដេច គឺ​ជា​កោះ​ទី ៤ ដែល​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវកាលទី៤ បាន​ទៅ​ដល់ ហើយ​ពួក​គេ​បាន​ផ្ដិត​យក​ទិដ្ឋភាព ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ទីតាំង រួម​​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​លើ​កោះផង។ តាម​របាយការណ៍ កោះស្ដេច មាន​ប្រជាជន​ចម្រុះ ដូច​ជា​ខ្មែរ ថៃ ចិន និង​វៀតណាម ស្មើ​នឹង ៥៧៤គ្រួសារ និង​មាន​ចំនួន​សរុប ២៣៩៨នាក់។

ពួក​គេ​បាន​រស់​ផ្ដុំ​គ្នា​បង្កើត​ជា​សហគមន៍​មួយ​នៅ​កោះ​នេះ។ សម្រាប់​អ្នក​ដែល​បាន​ធ្លាប់​បាន​ទៅ​កម្សាន្ត​នៅ​កោះស្ដេច អាច​ស្រមៃ​បាន​ខ្លះ​ៗ អំពី​ការ​រស់​នៅ និង​ទិដ្ឋភាព​ដ៏​មនោរម្យ​ក្នុង​ភូមិ​ឋាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ។ ដោយ​ឡែក អ្នក​មិន​ធ្លាប់​បាន​ទៅ ប្រាកដ​ជា​ស្រមៃ​មិន​ដល់ ពី​ទិដ្ឋភាព​នោះ ហើយ​ជា​ការ​លើក​ទឹក​ចិត្ត...គួរ​កេណ្ឌ​គ្នា​ដាក់​មួយ​ទ្រីប ទៅ​កោះ​ដ៏​មនោរម្យ​នេះ​ទៅ!

តែ​ឥឡូវ អាច​ទស្សនា​ត្រួស​ៗ​បណ្ដើរ ជាមួយ​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី៤​ទាំង​អស់​គ្នា…!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម