ផ្លូវការ​! Napoli ចាយ​លុយ​ជិត​២០លានដុល្លារ​ ទិញ​យក​កីឡាករ​អាស៊ី​រូប​នេះ​ ពី​តួកគី​

  • 2022-07-27 11:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Napoli បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​ការ​នាំ​យក​បាន​ ខ្សែ​ការ​ពារ​ដើម​កំណើត​កូរ៉េ​ខាង​ត្បូង​ Kim Min-jae ពី​ក្លឹប​តួកគី​ Fenerbahce ។

Napoli បាន​ចាយ​លុយ​ ១៩..៥លានដុល្លារ​ ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​យក​ Min-jae ពី​ក្លឹប​ខាង​លើ​នេះ​។

Min-jae និង​ Napoli បាន​ព្រមព្រៀង​គ្នា​ចុះ​កុងត្រា​ក្នុង​រយៈពេល​៣ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥ ដោយ​មាន​លក្ខខណ្ឌ​បន្ត​កុងត្រា​ថ្មី​២ឆ្នាំ​ ជា​មួយ​នឹង​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ (Release Clasue) ប្រមាណ​ ៤៥លាន​ដុល្លារ​។

នៅ​ក្នុង​ឆ្នាំ​នេះ​ Min-jae មាន​អាយុ​២៥ឆ្នាំ​ហើយ​ ដោយ​ខ្សែការពារ​រូប​នេះ​បាន​ចាប់​ផ្ដើម​អាជីព​កីឡាករ​ឈុត​ធំ​នៅ​លីគ​កូរ៉េ​ ក្នុង​ឆ្នាំ​២០១៦ នៅ​ក្លឹប​ Gyeongju KHNP រួច​ក៏​ផ្លាស់​មក​​ក្លឹប​ Jeonbuk Hyundai Motors នៅ​ឆ្នាំ​២០១៧ លុះ​នៅ​ឆ្នាំ​២០១៩ ក៏​ផ្លាស់​ទៅ​ក្លឹប​ Beijing Guoan នៅ​លីគ​ចិន​ រួច​នៅ​ឆ្នាំ​២០២១​ ក៏​ផ្លាស់​ទៅ​ក្លឹប​ Fenerbahce ខាង​លើ​​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី