ទំពាំងល្អ! គោរមៈ ច័ន្ទរាជ្យ ជឿថា៣ឆ្នាំទៀតគេនឹងអាចក្ដាប់យកជា Top 1 នៅកម្ពុជា
- 2022-08-05 02:16:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំពាំងល្អ! គោរមៈ ច័ន្ទរាជ្យ ជឿថា៣ឆ្នាំទៀតគេនឹងអាចក្ដាប់យកជា Top 1 នៅកម្ពុជា
ចន្លោះមិនឃើញ
កូនសិស្សរបស់លោក ហ៊ុន ចាន់រាជ្យ ដែលទើបមានវ័យត្រឹម១៥ឆ្នាំ គោរមៈ ច័ន្ទរាជ្យ មានជំនឿចិត្តថា រូបគេនឹងអាចក្ដាប់យកជាកំពូលអ្នកប្រដាល់ល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៣ឆ្នាំទៀត។ ការលើកឡើងនេះក្រោយគេផ្ដួលយុវជនឆ្នើម ទេព ឬទ្ធិទេវតា ក្នុងទឹកទី៣ នៅសង្វៀន TVK Fighter កាលពីម្សិលមិញនេះ។
យុវជនដដែលបាននិយាយថា «មិនដល់៥ឆ្នាំទៀតទេបង គឺយ៉ាងច្រើនត្រឹម៣ឆ្នាំទៀត ខ្ញុំនឹងយកជាកីឡាករកម្រិតកំពូលនៅកម្ពុជាឲ្យបាន»។ បើនិយាយពីការប្រកួតទល់ ទេព ឬទ្ធិទេវតា វិញ យុវជនវាយទម្ងន់៤៨គីឡូក្រាមរូបនេះបានរៀបរាប់ថា គេក៏មិនសង្ឃឹមក្នុងការអាចផ្ដួលដៃគូឲ្យសន្លប់ទេ ព្រោះអី ទេព ឬទ្ធិទេវតា ជាកីឡាករម្នាក់ល្អគ្រាន់បើ តែនេះអាចមកពីដៃគូរូបនេះមានការភ្លាត់ស្នៀតក៏អាចថាបាន។
យ៉ាងណាក្នុងការប្រកួតស្ទើរតែបញ្ចប់៣ទឹកពេញទៅហើយ គោរមៈ បានហក់ទៅវាយមួយជង្គង់ហោះ បណ្ដាលឲ្យ ទេព ឬទ្ធិទេវតា សន្លប់មិនអាចក្រោករួច ដែលធ្វើឲ្យគេឈ្នះដោយផ្ដួលដៃគូសន្លប់នៅចុងទឹកទី៣៕
ទស្សនាការប្រកួតរបស់អ្នកទាំងពីរនៅសង្វៀន TVK Fighter ម្សិលមិញ៖