បេក្ខជន Cambodian Idol ៤រូបសមត្ថភាពខ្លាំងអាចធ្វើឱ្យបទម្ចាស់ដើមផ្ទុះល្បីម្ដងទៀត

  • 2022-08-10 02:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី៤ បានឈានដល់ការប្រគួតវគ្គ Live Show សប្ដាហ៍ទី៤ហើយ ដោយបានចម្រាញសុទ្ធតែបេក្ខជនមានសមត្ថភាពខ្ពស់ ដែលអាចបត់ បែនសំឡេងទៅតាមចម្រៀងគ្រប់ទម្រង់។

ដោយឡែកនៅក្នុងចំណោមបេក្ខជន១០នាក់ដែលអាចបន្តទៅវគ្គ Live Show សប្ដាហ៍ទី៥ មានកំលោះ សង្ហា៤រូបដែលបានធ្វើរឿងដ៏អស្ចារ្យសម្រាប់ស្នាដៃបទចម្រៀងម្ចាស់ដើមឱ្យល្បីរន្ទឺល្បីម្ដងទៀត ហើយ នេះក៏ព្រោះតែទឹកដមសំឡេងរបស់បេក្ខជនទាំង៤ពីរោះរណ្ដំចង់ចិត្តមហាជនងាកទៅរកម្ចាស់ចម្រៀង កាលពីវគ្គ Judge Audition និងវគ្គ Live Show។

១.លី តិចម៉េង បកស្រាយបទ “ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា” ក្នុងវគ្គ Judge Audition សំនៀងម្ចាស់ ដើមដោយ ឧកញ៉ា ខេមរៈ សិរីមន្ដ

២.ថុល សុភិទី បកស្រាយបទ “មិនអាចឃាត់ទេ” ក្នុងវគ្គ Live Show week 1 សំនៀងម្ចាស់ដើម លោក ម៉ម ពេជ្ជរិទ្ធ

៣.ណាន វីសារ បកស្រាយបទ “តើបងមានថ្ងៃនោះទេ” ក្នុងវគ្គ Judge Audition សំនៀងម្ចាស់ដើម លោក នី រតនា

៤.នាង ដាវីន បកស្រាយបទ “ថ្ងៃបាក់រសៀល” ក្នុងវគ្គ Judge Audition សំនឿងម្ចាស់ដើមដោយ ឧកញ៉ា ព្រាប សុវត្តិ

អត្ថបទ៖ Kesor

អត្ថបទពេញនិយម