អាមេរិក បញ្ជូនប្រព័ន្ធមីសុីល HIMARS ទៅអ៊ុយក្រែន អាវុធដែលធ្វើឱ្យកងទ័ពរុស្សីពិបាករុលទៅមុខ!

  • 2022-08-10 03:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនប្រព័ន្ធមីសុីល HIMARS បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសនេះច្បាំងទប់ទល់ការឈ្លានពានរបស់ប្រទេសរុស្សី។

ប្រព័ន្ធមីសុីល HIMARS នេះជាអាវុធសំខាន់ ដែលធ្វើឱ្យកងទ័ពរុស្សីពិបាករុលទៅមុខជាខ្លាំង។ អាវុធនេះផលិតឡើងដោយក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនផលិតអាវុធដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ក្រុងវ៉ាសុីនតោន ត្រៀមរួចជាស្រេចកញ្ចប់ជំនួយយោធាថ្មី ដើម្បីបញ្ជូនទៅកាន់ទីក្រុងគៀវ ស្របពេលដែលសង្គ្រាមរវាងរុស្សី និង អ៊ុយក្រែន អូសបន្លាយពេលអស់ជាច្រើនខែ។

ចាប់តាំងពីក្រុងមូស្គូ បើកការឈ្លានពានដែលលោក ពូទីន ហៅថាជាប្រតិបត្តិការយោធាពិសេសនោះ ប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក បានបញ្ជូនអាវុធជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។ បើគិតចាប់តាំងពីខែមករា ឆ្នាំ២០២១មក អាមេរិក បានបញ្ជូនជំនួយជាអាវុធ គិតជាទឹកប្រាក់ប្រមាណ ៩,៨ពាន់លានដុល្លារ៕

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា