Perezថា​ Real Madrid មិន​គិត​គូរ​នាំ​ចូល​កីឡាករ​ថ្មី​ទៀត​ទេ​ សម្រាប់​រដូវកាល​ក្ដៅ​នេះ​

  • 2022-08-11 11:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Florentino Perez ប្រធាន​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​ក្រោយ​ឈ្នះ​ពាន​ UEFA Super Cup នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គិត​មក​ទល់​នឹង​ថ្ងៃ​នេះ​ ក្លឹប​របស់​លោក​មិន​គិត​គូរ​រឿង​នាំ​ចូល​កីឡាករ​ថ្មី​សម្រាប់​រដូវកាល​ក្ដៅ​នេះ​ទៀត​ទេ​។

លោក​ Perez បាន​និយាយ​ថា​៖" អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ពេល​នេះ​គឺ​បន្ត​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ទៀត​ ហើយ​លោក​ Ancelotti ទទួល​ខុស​ត្រូវ​លើ​ការ​បង្វឹក​ក្រុម​ហ្នឹង​ហើយ​ អញ្ចឹង​នៅ​ខណៈ​នេះ​យើង​មិន​គិត​គូរ​រឿង​នាំ​ចូល​កីឡាករ​ថ្មី​សម្រាប់​រដូវកាល​ក្ដៅ​នេះ​ទៀត​ទេ​ "។

ប្រធាន​ក្លឹប​ Real Madrid រូប​នេះ​បាន​ធ្វើ​ការ​លើក​ឡើង​ដោយ​ជឿជាក់​លើ​កីឡាករ​ដែល​ស្រាប់​នៅ​ក្លឹប​របស់​លោក​នៅ​ពេល​នេះ​ ជា​ពិសេស​គឺ​នៅ​តំបន់​ប្រយុទ្ធ​ លោក​ជឿជាក់​ថា​​Benzema នឹង​ធ្វើ​បាន​ល្អ​ ទោះ​បី​ជា​ពេល​កីឡាករ​នេះ​មាន​របួស​ ក៏​មាន​ខ្សែប្រយុទ្ធ​ផ្សេងៗ​នៅ​ក្រុម​អាច​ធ្វើ​បាន​ល្អ​ផង​ដែរ​។

មក​ទល់​នឹង​ពេល​នេះ​ Real នាំ​ចូល​កីឡាករ​៣នាក់​ដោយ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ទាំង​អស់​តែ​ម្ដង​។ កីឡាករ​ទាំង​នោះ​ដូច​ជា​ Aurélien Tchouameni, Antonio Rüdiger និង​ Miguel Gutiérrez៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី