ស្ដាប់ទៅចម្លែកប៉ុន្តែ មានមូលហេតុសមហេតុផលធ្វើឲ្យ ​ប្ដីប្រពន្ធ​ជនជាតិ​ជប៉ុន​និយម​ដេក​គ្រែ​បែក​គ្នា

  • 2022-09-26 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​ជប៉ុន ស្វាមី​ភរិយា​ដែល​រៀបការ​រួច​មិន​សូវ​ជា​ដេក​គ្រែ​ជាមួយ​គ្នា​ឡើយ ដោយ​នេះ​មិន​មែន​មក​ពី​បញ្ហា​ទំនាក់ទំនង ឬ​ជម្លោះ​​អ្វី​​នោះ​ទេ។ ប៉ុន្តែ​វា​បណ្ដាល​មក​ពី​កត្តា​ធំៗ​ចំនួន​៤​ដូច​ខាង​ក្រោម៖

១. កាលវិភាគ​ការងារ​​ខុស​គ្នា

វា​ជា​មូលហេតុ​ចម្បង​ធំ​ជាង​គេ​សម្រាប់​ប្ដី​ប្រពន្ធ​ជនជាតិ​ជប៉ុន។ ការ​ដែល​ចូល​ផ្ទះ​យឺត ឬ​ចេញ​ទៅ​ធ្វើ​ការ​លឿន​ជាង​គ្នា អាច​បណ្ដាល​ឲ្យ​រំខាន​ដល់​​ដំណេក​ដៃគូ ធ្វើ​ឲ្យ​ពួក​គេ​គេង​មិន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​សុខភាព​មិន​សូវ​ល្អ។

២. ម្ដាយ​ត្រូវ​ដេក​ជាមួយ​កូន

វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្ត្រី​ជនជាតិ​ជប៉ុន​ ដែល​ត្រូវ​គេង​ជាមួយ​កូន ដើម្បី​មើល​​ថែរក្សា និង​ធ្វើ​ឲ្យ​ការ​លូតលាស់​របស់​​ក្មេង​កាន់​តែ​ប្រសើរ​ឡើង។ ចំណែក​បុរស​ជា​ឪពុក​ច្រើន​តែ​​ជ្រើស​យក​ការ​គេង​បែក​បន្ទប់​គ្នា។

៣. ការ​គេង​បែក​គ្នា​​មាន​​ន័យ​ថា​សេរីភាព

ខុស​ពី​បណ្ដា​ប្រទេស​ដទៃ ជប៉ុន​មើល​ឃើញ​ថា ការ​គេង​បែក​បន្ទប់​គ្នា​មិន​មែន​ជា​រឿង​ដែល​អាច​ឈាន​ទៅ​ដល់​ការ​លែងលះ​គ្នា​ទេ តែ​វា​ជា​សេរីភាព​នៅ​ក្នុង​ការ​រស់នៅ ដោយ​​គ្មាន​ការ​រំខាន និង​ការ​គោរព​ដំណេក​របស់​ដៃគូ។

៤. ទម្លាប់​​ពី​បុរាណកាល

ជា​ប្រពៃណី​ទៅ​ហើយ​ដែល​ជប៉ុន​និយម​ប្រើ​ពូក​ពិសេស​ម៉្យាង​សម្រាប់​គេង (គេហៅ​ថា Shikibuton ឬ​ក៏ Shiki Futon)។ ពូក​នេះ​គឺ​គេង​បាន​តែ​​គ្នា​​ម្នាក់​​ប៉ុណ្ណោះ ហើយ​​ងាយស្រួល​ទុក​ដាក់ និង​មិន​សូវ​ស៊ី​ទំហំ​ផ្ទះ​ឡើយ៕

ប្រភព៖ Brightside