បំណែកនៃប្រាសាទបុរាណខ្មែរ នៅចំកណ្ដាលរាជធានីបាងកក ប្រទេសថៃ បង្ហាញពីវិសាលភាពដ៏ធំធេងរបស់អារ្យធម៌អង្គរ

  • 2022-09-30 01:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បំណែកនៃប្រាសាទបុរាណខ្មែរជាច្រើនដុំ ត្រូវបានគេឃើញនៅក្នុងទីតាំងខុនដូមួយកន្លែងកណ្ដាលទីក្រុងបាងកក ប្រទេសថៃ ដែលជាអតីតដែនដីខ្មែរនាសម័យអាណាចក្រអង្គរដ៏រុងរឿងផុតលេខ។

បើនិយាយពីប្រវត្តិសាស្ត្រគ្រប់គ្នាសុទ្ធតែដឹងហើយថា រាជធានីបាងកករបស់ថៃ ក្លាយមកពីពាក្យបឹងកក់ ជាភាសាខ្មែរ ហើយអ្នកប្រវត្តិវិទូក៏ដឹងដែរថាដែនដីខ្មែរនាសម័យអង្គរគឺមានវិសាលភាពធំធេងណាស់ ហើយគ្របដណ្ដប់សឹងពេញមួយប្រទេសថៃបច្ចុប្បន្ន។ យ៉ាងណាមិនមានមនុស្សច្រើនទេដែលដឹងថា នៅរាជធានីបាងកកមានសេសសល់ប្រាសាទបុរាណខ្មែរនៅចំកណ្ដាលក្រុង។

បំណែកប្រាសាទដែលរកឃើញនេះ មែនទែនទៅគឺស្ថិតនៅក្នុងខុនដូមួយកន្លែងឈ្មោះ The BRILL Condominium ក្នុងទីក្រុងបាងកក ដែលទំនងសង់លើទីទួលបុរាណមានប្រាសាទ ប៉ុន្តែបាក់បែកសឹងអស់ទៅហើយ បច្ចុប្បន្ននៅសេសសល់ខ្លះៗប៉ុណ្ណោះត្រូវបានគេប្រមូលដាក់នៅម្ដុំព្រះភូមិដើម្បីគោរពបូជា។

ក្នុងរូបភាពដែលបង្ហោះដោយលោក ជ័យមង្គល ចាលើមសុខជិតស្រ៊ី ជាជនជាតិខ្មែរសុរិន្ទបានបង្ហាញឲ្យឃើញពីបំណែកសំខាន់ៗរបស់ប្រាសាទតួយ៉ាងមាន ផ្ដែរធ្វើពីថ្មភក់ បំណែកនៃខឿន និងផ្នែកដទៃទៀតជាប្រភេទថ្មបង្ខាំ ត្រូវបានដាក់ក្បែរគល់ឈើក្នុងបរិវេណខុនដូខាងលើ៕

រូបភាព៖ ជ័យមង្គល ចាលើមសុខជិតស្រ៊ី

ប្រភព៖ WowCambodian

អត្ថបទពេញនិយម