ប្រទេសចំនួន ៩ បោះឆ្នោតគាំទ្រអ៊ុយក្រែន ចូលជាសមាជិកអង្គការណាតូ
- 2022-10-03 02:05:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសចំនួន ៩ បោះឆ្នោតគាំទ្រអ៊ុយក្រែន ចូលជាសមាជិកអង្គការណាតូ
ចន្លោះមិនឃើញ
ប្រទេសចំនួន ៩ ដែលជាសមាជិកអង្គការណាតូ បានបោះឆ្នោតគាំទ្រឱ្យអ៊ុយក្រែន ចូលជាសមាជិកអង្គការយោធាមួយនេះ។
ស្របពេលដែលរុស្សី នៅតែបន្តឈ្លានពានលើអ៊ុយក្រែន ប្រធានាធិបតីទីក្រុងគៀវ បានអំពាវនាវចង់ចូលជាសមាជិកអង្គការណាតូ ឱ្យបានកាន់តែឆាប់។ ក្នុងនោះគេសង្កេតឃើញថា មានប្រទេសដែលជាសមាជិកអង្គការមួយនេះ ចំនួន ៩ បានបោះឆ្នោតគាំទ្រអ៊ុយក្រែនចូលជាសមាជិក។ ប្រទេសទាំង៩ រួមមាន សាធារណរដ្ឋឆេក អេស្តូនី ឡេតវី លីទុយអានី ម៉ាសេដូនីខាងជើង ម៉ុងតេណេហ្គ្រោ ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី។
គួរឱ្យដឹងថា ប្រទេសទាំងអស់ដែលបានបោះឆ្នោតគាំទ្រអ៊ុយក្រែន សុទ្ធសឹងជាប្រទេសនៅតំបន់អឺរ៉ុបកណ្តាល និង ភាគខាងត្បូងអឺរ៉ុប។ គេធ្វើការសន្និដ្ឋានថា ប្រទេសទាំងនោះអាចនឹងត្រូវរុស្សីឈ្លានពានផងដែរ បន្ទាប់ពីប្រទេសអ៊ុយក្រែន៕