សហព័ន្ធ​កីឡា​ប៊ូល​៖ ១២៧​នាក់​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​សុទ្ធតែ​ជើងឯក​លេខ១-២​ តាម​តំបន់​

  • 2022-10-15 06:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ២០២២ ​របស់​ខ្លួន​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ខណៈ​កីឡាករ​ កីឡា​ការិនី​ទាំង ១២៧​នាក់​ចូលរួម​នេះ​សុទ្ធតែ​ជើង​ខ្លាំង​ប្រចាំ​តំបន់​ សមាគម ។​

រូបភាពសហព័ន្ធ

ឯកឧត្ដម​ សុខ​ សប្បាយ​ណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​ប៊ូល​ និង​ប៉េតង់​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ២០២២​ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ​ ពោល​សហព័ន្ធ​បាន​ផ្ដល់​ការ​អនុញ្ញាត​ទៅ​កាន់​តំបន់​ទាំង៥​ និង​ ៤​ស្ថាប័ន​ឲ្យ​រៀបចំ​ការ​ប្រកួត​កីឡា​ប៊ូល​ និង​ប៉េតង់​ ដើម្បី​សម្រិតសម្រាំង​ជ្រើសរើស​យក​ជយលាភី​ចំណាត់​ថ្នាក់​លេខ១​ និង​លេខ២​ នៃ​វិញ្ញាសា​នីមួយៗ​ មក​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​រាជធានី​ភ្នំពេញ​ នា​ឱកាស​នេះ។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​មាន​រយៈពេល​ ២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៦​ ខែ​តុលា​ ឆ្នាំ​២០២២​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​គឺ​មាន​កីឡាករ​ កីឡា​ការិនី​សរុប​ ១២៧​នាក់​ មក​ពី​សមាគម​ ក្លឹប​១៧ ​និង​លេង​លើ​ ៥​វិញ្ញាសា​ផ្សេង​គ្នា៕​

ការចូលប៊ូលបើកពិធី

អត្ថបទ៖ នួន ស៊ីណា​